ព័ត៌មានជាតិ

មានដឹងអត់? ទារក​ដែល​នៅក្នុង​គភ៌​អាច​ទទួល​ដឹង​ពីអ្វីផ្សេងៗ ដែល​នៅ​ខាងក្រៅ​​បាន

តើ​អ្នក​ម្តាយ​មានគភ៌​ទាំងឡាយ​ដឹង​ដែរឬទេ​ថា ទារក​ដែល​នៅក្នុង​គភ៌​អាច​ទទួល​ដឹង​ពីអ្វីផ្សេងៗដែល​នៅ​ខាងក្រៅ​គភ៌​បាន និង​នៅពេល​ប្រសូត​ចេញមក​ហើយ​ថែមទាំង​នៅបាន​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការរៀន​យល់ដឹង​រឿងផ្សេងៗលើស​ភាព​បរិស្ថាន​ជុំវិញ​ខាងក្រៅ​បានល្អ​ទៀតផង។ ឥលូវ​នេះ​យើង​នាំគ្នា​មក​មើលថា តើ​ទារ​ករៀន​យល់ដឹង​ពីអ្វី​ខ្លះ​ពេល​នៅក្នុង​គភ៌​អ្នក​ម្តាយ?។

1 – រៀន​យល់ដឹង​ពី​ការ​ស្តាប់ និង​ឮ

កូន​នៅក្នុង​ស្បូន​ដែល​នៅក្នុង​គភ៌​ម្តាយ​មួយ​ជាន់​ទៀត​នោះ ក៏​បានឮ​សំឡេង​ដែល​នៅ​ជុំវិញ និង​សំឡេង​ដែល​នៅក្នុង​រាងកាយ​របស់​អ្នក​ម្តាយ​ច្បាស់​ដែរ ដូចជា សំឡេង​កូរពោះ​របស់​ម្តាយ សំឡេង​បេះដូង សំឡេងរ​ញេ​រ​ញ៉ៃ​ជុំវិញ ឬ​សំឡេង​នៅលើ​ផ្លូវថ្នល់ ជាដើម។ អ្នក​ម្តាយ​អាច​សាកល្បង​បាន​យ៉ាង​ងាយ នៅពេលដែល​កូន​រើខ្លាំងៗនោះ ចូរ​អ្នក​ម្តាយ​អង្អែល​ក្បាលពោះ និង​និយាយ​ជាមួយ​កូនថ្នមៗ កូន​នឹង​ស្ងប់ស្ងាត់​ទៅវិញ ព្រោះ​ចាំ​សំឡេង​ម្តាយ​បាន។

2 – ប្រែភាសា​បាន​ទៀតផង

ពិតប្រាកដ​ណាស់ នៅពេល​កូន​បានឮ​ក៏​នឹង​អាច​ដឹង​ពី​ភាសា និង​អត្ថន័យ​នោះបាន អ្នក​ម្តាយ​អាច​សង្កេតមើល​បាន​ថា ពេល​កូន​ប្រសូត​ចេញមក​ហើយ នឹង​អាច​យល់ដឹង​ពី​ភាសា​ដើម​ក្នុង​តំបន់​ដែល​ធ្លាប់​ឮ​ញឹកញាប់​បាន ទើប​មានការ​ណែនាំ​ឱ្យ​អ្នក​ម្តាយ​ដែលផ្ទៃពោះ​ស្តាប់​បទ​ភ្លេងតិចៗ ពិរោះៗ ឬ​អ្នកណា​ដែល​ចង់​និយាយ​ភាសា​អង់គ្លេស​ជាមួយ​កូន​ក៏​ចូរ​ស្តាប់​បទ​ភ្លេង​ភាសា​អង់គ្លេស​ដើម្បីឱ្យចងចាំ​សំនៀង​បាន។

3 – មើលឃើញ​ពន្លឺភ្លើង​បាន​ហើយ

ទារក​នឹង​មើលឃើញ​ពន្លឺ​បាន​ច្បាស់​នៅពេល​មាន​អាយុ​ក្នុង​គភ៌​ខែ​ទី 7 បើ​មាន​ពន្លឺ​ចាំង​ខ្លាំង​មក​ចំ​ពីមុខ ទារក​នឹង​បែរ​ខ្លួន​ចេញព្រោះ​ពន្លឺ​ភ្លឺ​ខ្លាំង​ជ្រុល​ពេក។ អ្នក​ម្តាយ​មួយចំនួន​ដែល​ធ្វើ​អាល់​ត្រា​សោ​ន​ដ៍​ក្នុងអំឡុងពេល​ជិត​ប្រសូត​អាច នឹង​បានឃើញ​កូនតូច​បើកភ្នែក​ឱ្យមើល​ទៀតផង។

4 – រៀន​យល់ដឹង​ពី​រសជាតិ

ទារក​នៅក្នុង​គភ៌​អាច​ដឹង​ពី​រសជាតិ​អាហារ​ដែល​អ្នក​ម្តាយ​ទទួលទាន​បាន​ចាប់តាំងពី​សប្តាហ៍​ទី 7 – 8 និង​ដឹង​គ្រប់​រសជាតិចាប់តាំងពី​សប្តាហ៍​ទី 14 ឡើងទៅ។ ក្រៅពី​អាហារ​ដែលមាន​រសជាតិ​ហឹរ ជូរ ផ្អែម ល្វីង ដែល​អ្នក​ម្តាយ​លេប​ចូល​ទៅហើយនោះ កូនតូច​នៅបាន​ភ្លក់​ទឹកភ្លោះ​ដែល​អណ្តែត​នៅ​ជុំវិញខ្លួន​កូន​ទៀតផង។ អាច​សង្កេតឃើញ​បាន​ថា នៅពេលដែល​កូនតូច​ប្រសូត​ចេញមក​ហើយ កូន​អាច​ទទួលយក​រសជាតិ​អាហារ​ក្នុង​បែបផ្សេងៗបាន​ទាំងអស់​នៅពេល​ដល់​វ័យ​ដែល​ស័ក្តិសម។

5 – ចាំ​ក្លឹ​ន​ម្តាយ​បាន​មុនគេ​ទាំងអស់

ក្រៅពី​ចាំ​រសជាតិ​អាហារ​បាន​ហើយ នៅ​អាច​ចាំ​ក្លឹ​ន​អាហារ​បាន​ទៀតផង តែ​ដែល​ចាំ​បានល្អ​បំផុត​នោះ​គឺ ក្លឹ​ន​របស់​ម្តាយ អាច​សង្កេតឃើញ​បាន​ថា បន្ទាប់ពី​ប្រសូត​ចេញមក កូន​អាច​បែរមុខ​ទៅរក​ម្តាយ ឬ​បញ្ជាក់​ពី​ខ្លួន​ម្តាយ​បានតែ​ម្តង ហើយ​រឹតតែ​ចិញ្ចឹម​ទៅបាន​មួយរយៈ​ហើយ កូន​នឹង​ដឹង​ភ្លាម​តែ​ម្តងថា ម្តាយ​នៅ​ជិត ឬក៏​អត់​ទៀតផង។ ក្មេង​ខ្លះ​ដល់​ថ្នាក់​យំ​ង​ង៉ក់​រករឿង​ទៀតផង​ពេល​មិនបានធុំ​ក្លឹ​ន​ម្តាយ​នៅ​ជិត​ខ្លួន​នោះ។

6 – ចេះ​យល់សប្តិ​តាំងពី​នៅក្នុង​ពោះ​ម្ល៉េះ

មាន​លទ្ធផល​នៃ​ការស្រាវជ្រាវ​មួយ​បាន​រកឃើញថា ទារក​ដែល​ស្ថិតនៅក្នុង​អាយុ​គភ៌ 32 សប្តាហ៍​ឡើងទៅ អាច​ចេះ​យល់សប្តិ​បាន​ហើយ ដោយសារតែ​លោកគ្រូ​ពេទ្យ​បាន​សាកល្បង​ពិនិត្យមើល​លទ្ធផល​នៃ​ការស្រាវជ្រាវ​ក្នុងការ​ធ្វើ​អាល់​ត្រា​សោ​ន​ដ៍​ទារក​ជា​ច្រើនដង ហើយ​រកឃើញថា កែវភ្នែក និង​រាងកាយ​របស់​ទារក​មាន​ការធ្វើ​ចលនា​យ៉ាង​រហ័ស​នៅពេល​គេង​លក់​នៅក្នុង​ផ្ទៃ​ម្តាយ។

7 – ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ចេញ​ឆ្ពោះ​មករក​ពិភព​ដ៏​ធំ​ខាងក្រៅ

លទ្ធផល​ស្រាវជ្រាវ​បាន​រកឃើញថា ទារក​ដែលមាន​អាយុ​នៅក្នុង​គភ៌ 20 សប្តាហ៍​ឡើងទៅ នឹង​រៀន​យល់ដឹង​អ្វីផ្សេងៗបានឆាប់រហ័ស​ណាស់ ដូចជា ការ​បឺត​ទឹកដោះ​ម្តាយ​បានភ្លាមៗក្រោយពេល​ប្រសូត​ចេញមក។ អ្នក​ម្តាយ​ខ្លះ​ដែល​ធ្វើ​អាល់​ត្រា​សោ​ន​ដ៍​នៅបានឃើញ​បឺត​ម្រាមដៃ​ខ្លួនឯង​តាំងពី​នៅក្នុង​គភ៌​ទៀតផង ដែល​នោះ​អាច​និយាយបានថា ជាការ​ហាត់​បឺត​ជញ្ជក់​របស់​កូនតូច​តាំងពី​នៅក្នុង​ផ្ទៃ ដើម្បី​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការរស់នៅ​ក្រោយពេល​កើត​ចេញមក​ហ្នឹងឯង៕

 

មតិយោបល់