ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងរំលោភសេពសន្ថវៈមិនបានសម្រេច

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ធ្វើសកម្មភាពប៉ុនប៉ងរំលោភសេពសន្ថវ: តែមិនបានសម្រេច បង្កការភ្ញាកើផ្អើល កាលពីវេលាម៉ោង២និង៣០នាទី រសៀល ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ទីតាំងស្ថិតនៅភូមិគោកព្រិច សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ ម៉ន សីហា ហៅទ្រី ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅឃ្លាំងលក់គ្រឿងឡាន ភូមិគោកព្រិច សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកជនរងគ្រោះឈ្មោះ ល . ន ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែឧសភាឆ្នាំ២០២១ វេលាម៉ោង១និង០០នាទី ជនរងគ្រោះព្រមទាំងជនសង្ស័យឈ្មោះ ម៉ន សីហា ហៅទ្រី បានចេញពីផ្ទះនៅភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ដើម្បីទៅឃ្លាំងលក់គ្រឿងបន្លាស់រថយន្ត ដែលស្ថិតនៅភូមិគោកព្រិច សង្កាត់សំរោងក្រោម ដើម្បីរៀបចំអីវ៉ាន់ឲ្យភ្ញៀវ ពេលទៅដល់ឃ្លាំងបន្ទាប់ពីរៀបចំហើយ ក៏មកផ្ទះវិញ ស្រាប់តែពេលនោះមេឃក៏មានធ្លាក់ភ្លៀងខ្លាំង ក៏នាំគ្នារង់ចាំភ្លៀងរាំងសិន ទើបទៅផ្ទះដោយពេលនោះជនរងគ្រោះ បានអង្គុយនៅកន្លែងលុយ ហើយជនសង្ស័យបានឈរពីក្រោយជនរងគ្រោះ ដោយជនសង្ស័យឈរមើលជនរងគ្រោះ ដោយមើលទៅរាងទំនងក៏ជនសង្ស័យមានគំនិត ចង់រួមភេទក៏បានទៅអោបពីក្រោយជនរងគ្រោះ ដោយចាប់ជនរងគ្រោះពីក្រោយ ដោយពេលនោះជនរងគ្រោះ បានរើបម្រះខ្លាំងទើបជនសង្ស័យ បានយកដៃខ្ទប់មាត់និងទាញជនរងគ្រោះ ទៅក្រោយក្បែរបន្ទប់ទឹក ដោយមានការប្រតាយប្រតប់គ្នាខ្លាំង ជនសង្ស័យបានទាញជនរងគ្រោះ បណ្ដាលឱ្យដួលលើឥដ្ឋការ៉ូភ្លាមៗនោះ ជនរងគ្រោះបានស្រវាចាប់យកកូនកាំបិត ដែលនៅក្បែរបានតែត្រូវជនសង្ស័យដណ្ដើម រួចក្រវាត់ចោលតែម្ដង បន្ទាប់មកជនសង្ស័យបានយកអាវយឺតដៃខ្លី ទៅខ្ទប់មាត់ជនរងគ្រោះកុំឲ្យស្រែក តែដោយសារភ្លាមៗនោះ ជនរងគ្រោះបានធ្វើការអង្វរករឲ្យជនសង្ស័យបញ្ឈប់សកម្មភាព នឹងសន្យាមិនប្រាប់រឿងនេះ ដល់អ្នកណាដឹងឡើយ ពេលនោះក៏បានយល់ព្រមស្របតាមជនរងគ្រោះ ហើយក៏បានធ្វើការបិតឃ្លាំង នឹងជិះម៉ូតូជាមួយជនរងគ្រោះមកផ្ទះវិញ នៅភូមិកតិក្ខបញ្ញោ ពេលមកដល់ផ្ទះជនរងគ្រោះ ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យភ្លាម នឹងរាយការណ៍ទៅសមត្ថកិច្ចចុះឃាត់ខ្លួន នាំយកទៅសាកសួរតែម្ដង ។

ក្រោយពីការឃាត់ខ្លួន និងសួរនាំរួចជនសង្ស័យ ពិតជាបានធ្វើអំពើបែបនេះពិតប្រាកដមែន ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់