ភ្នំពេញៈ កាលពីវេលាម៉ោង ១១យប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចកែងផ្លូវប្រសព្វលើផ្លូវ ម៉ៅសេទុង កែង១៩៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត១គ្រឿង បើកបុកខឿនថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាត។
រថយន្តម៉ាក TOYOTA PRIUS ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2AW-1302 ធ្វើដំណើរតាមផ្លូវម៉ៅសេទុង ទិសដៅពីកើតទៅលិច។ មកដល់ចំណុចកើតហេតុ បានបើកបុកខឿនថ្មពុះចែកទ្រូងផ្លូវតែម្តង។
ហេតុការណ៌នេះ បណ្តាលខូចខាតខឿនថ្មទ្រូងផ្លូវចំនួន ២ ដុំ តែមិនបង្កមានមនុស្សរងរបួសនោះទេ។
មូលហេតុ៖ បើករថយន្តលឿន រួចនិយាយទូរស័ព្ទថែមទៀត។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់ រួចបានប្រគល់រឿងនេះ ទៅចរាចរណ៍ក្រុង ចាត់ការបន្តតាមនិតិវធី៕
មតិយោបល់