ឧត្តរមានជ័យៈ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ ជនត្រូវចោទ ឈ្មោះ អឿម សារី ភេទប្រុស អាយុ២៤ ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិរលំវែង ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដែលបានរំលោភសម្លាប់ ជនរងគ្រោះ ឈ្មោះ ងួយ សុណី ភេទស្រី អាយុ ១៧ឆ្នាំ ។ ត្រូវបានលោក ចន សុភ័ក្រ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តឧត្តរមានជ័យ បានចោទប្រកាន់ពីបទ៖ រំលោភសេពសន្ថវៈ និងបទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ។
បច្ចុប្បន្ន ជនត្រូវចោទរូបនេះ ត្រូវបាននាំខ្លួនទៅ ឃុំបណ្ដោះអាសន្ននៅពន្ធនាគារខេត្តឧត្តរមានជ័យ ៕
មតិយោបល់