ខេត្តស្ទឹងត្រែង៖ ស្ពានមិត្តភាពកម្ពុជា-ចិនមេគង្គស្ទឹងត្រែង ដែលមានតម្លៃដ៏មហាសាល បានបញ្ចប់នូវការសាងសង់ នៅពាក់កណ្តាលខែសីហានេះ មុនផែនការ គ្រោងនឹងបើកឲ្យដំណើរការ ជាបណ្តោះអាសន្ននាចុងខែសីហាខាងមុខ ពីសំណាក់អាជ្ញាធរខេត្ត ធ្វើឡើងក្រោមការទន្ទឹងរង់ចាំរបស់ប្រជាពលរដ្ឋ ទាំងក្នុងខេត្ត ក៏ដូចជាអ្នកធ្វើដំណើរមកពីគ្រប់មជ្ឈដ្ឋាននានា នៅទូទាំងប្រទេស។
សមិទ្ធិផលដ៏មហាសាលថ្មីមួយនេះ ត្រូវបានសាងសង់ឡើង ក្រោមគំនិតផ្តួចផ្តើម របស់ សម្តេចតេជោ សែនប្រមុខដឹកនាំរាជរដ្ឋាភិបាល ដែលនឹងត្រូវចំណាយថវិកាអស់ប្រមាណជិត៥៣លានដុល្លារអាមេរិក ក្រោមថ វិកាកម្ចីឥណទាន ពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ។ សមិទ្ធិផលថ្មីនៃចំណងដៃសម្តេចតេជោ នាអណត្តិទី៥នេះត្រូវគេរំពឹងថានឹងជួយបង្កើនកិច្ចអភិវឌ្ឍន៏សេដ្ឋកិច្ច នៅតំបន់ភូមិភាគឥសាន្ត ឲ្យមានកំណើនខ្ពស់ តាមរយះការផ្សារភ្ជាប់គ្នា ក្នុងការធ្វើចរាចរណ៏ទំនាក់ទំនង ដើម្បីផ្លាស់ប្តូរផលិតផល រវាងជនបទ និងទីក្រុង រវាងខេត្ត និងរាជធានី។នឹងក៏ដើម្បីសម្រួលដល់ប្រជាពលរដ្ឋនៅគ្រប់ទិសទីក្នុងប្រទេស ក៏ដូចជានៅក្នុងតំបន់ដែលមានសក្កានុពល ដូចជាតំបន់ទេសចរណ៏ធម្មជាតិ និងតំបន់សេដ្ឋកិច្ចដ៏ទៃទៀត។
មន្ត្រីខេត្តបាននិយាយថា ស្ពានមិត្តភាពកម្ពុជា-ចិនមេគង្គស្ទឹងត្រែង បានដំណើរការសាងសង់ឡើង ក្រោមថវិកាកម្ចីឥណទាន ពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដែលត្រូវចំណាយថវិកាអស់ ចំនួន៥២លាន៧១៨សែន៨៦៦ដុល្លារអាមេរិក ។លោកថា ស្ពានមេគង្គនេះ បានចុះកិច្ចសន្យាសាង់សង់ដោយរាជរដ្ឋាភិបាលកម្ពុជា ជាមួយរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ស្ថាបនាដោយក្រុមហ៊ុនស៊ាងហៃគ្រុប (Shanghai Construction Group General Company) នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១១ និងបានដំណើរការបើកការដ្ឋានសាងសង់ នៅថ្ងៃទី១៥មេសា២០១២។ មន្ត្រីខេត្តបានឲ្យដឹងទៀតថា សមិទ្ធិផលដ៏ថ្មីស្រឡាងនេះ សម្តេចតេជោ សែន បានអញ្ជើញជាអធិបតីបើ កការដ្ឋានដាក់ឲ្យដំណើរការសាងសង់ជាផ្លូវការ នៅថ្ងៃទី៥ឧសភា ២០១២។
ហើយស្ពាននេះ មានប្រវែង១ពាន់៧ ៣១ម៉ែត្រ និងទទឹង១៣.៥ម៉ែត្រ មានសរសរចំនួន ៣៣ដើម ក្នុងកិច្ចសន្យា។ហើយការសាងសង់ត្រូវបានបញ្ចប់នៅពាក់កណ្តាលខែសីហាឆ្នាំ២០១៤មុនផែនការ ។ អភិបាលខេត្តស្ទឹងត្រែង លោកកុល សំអុល បានមានប្រសាសន៏ថា ការសាងសង់ផ្លូវជាតិលេខ៩ និង ស្ពានមិត្តភាពកម្ពុជា-ចិនដ៏វែងឆ្លងកាត់ទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែងនេះ គឺជាសមិទ្ធិផល ជាប្រវត្តិសាស្ត្រ សម្រា ប់កម្ពុជា ដែលជាលទ្ធផលជាក់ស្តែង នៃការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគ តិបណ្ឌិត របស់សម្តេចតេជោ សែន ក្នុងការស្វែងរកកិច្ចអភិវឌ្ឍន៏នៅគ្រប់ទិសទីក្នុងប្រទេស ដើម្បីធ្វើសមាហរ ណកម្មផ្ទៃក្នុងប្រទេស ក៏ដូចជាអភិវឌ្ឍន៏សង្គម និងសេដ្ឋកិច្ចកម្ពុជា ដោយជួយបម្រួញ គម្លាតគោលដៅដាច់ស្រ យាល និងតំបន់តាមព្រំដែន ជាមួយតំបន់នានានៅទូទាំងប្រទេសកម្ពុជា ដើម្បីឲ្យមានភាពងាយស្រួល ក្នុងការធ្វើចរាចរណ៏ទំនាក់ទំនងផ្លាស់ប្តូរផលិតផលរវាង ប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាល និងនៅគ្រប់ទិសទីនៅក្នុងប្រទេស។
លោកអភិបាលខេត្តបានបន្តថា ស្ពានមេគង្គ និងផ្លូវជាតិលេខ៩ គឺជាចលករមួយ ក្នុងការជម្រុញកិច្ចអភិវឌ្ឍនៅតំបន់ ភូមិភាគឥសាន្ត ដែលមានដីសម្រាប់ដាំដំណាំកសិឧស្សាហកម្ម បង្កើនជម្រើសផ្លូវ សម្រាប់ការធ្វើដំណើរឆ្លងកាត់ព្រំដែន កម្ពុជា វៀតណាម ឡាវ និងថៃ ។លោកថា នឹងក៏ជាអនុរបៀងទី២សេដ្ឋកិច្ចខាងត្បូង របស់មហារអនុតំបន់មេគង្គ (GMS) ដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ និងអាចជួយដល់ការធ្វើសមាហរណកម្ម មហាអនុតំបន់មេគង្គ និងតំបន់ ដើម្បីតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម ដឹកជញ្ជូន និងទេសចរណ៏ រវាងប្រទេសថៃ កម្ពុជា ឡាវ និងវៀតណាម និងជារបៀងសម្រាប់បម្រើដល់វិស័យទេសចរណ៏ នៃបិតិកភណ្ឌពិភពលោក នៅរាជធានីអង្គរសៀមរាប និងខេត្តព្រះវិហារផងដែរ។
លោកបានបញ្ជាក់ជាចុងក្រោយថា ស្ពានមេគង្គស្ទឹងត្រែង គ្រោងនឹងសម្រួលឲ្យប្រជាពលរដ្ឋ បានឆ្លងកាត់ជាបណ្តើៗ និងជាបណ្តោះអាសន្ន តាមរយះមធ្យោបាយ ដូចជាការធ្វើដំណើរដោយថ្មើជើង ជិះកង់ ឬជិះម៉ូតូ។ចំណែករថយន្តទាំងពីរប្រភេទ គឺប្រភេទទេសចរណ៏ និងដឹកជញ្ជូនវិញនោះ នៅមិនទាន់កំណត់បាននៅឡើយទេ រង់ចាំមានការសម្រេចពីថ្នាក់លើ ។ ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែងបានថ្លែងអំណរគុណ ដល់សម្តេចតេជោ ដែលបានពុះពារស្ថាបនាផ្លូវ និងស្ពាននេះឡើង ។ហើយពួកគាត់ បានទន្ទឹងរង់ចាំឧិកាសដ៏មានតម្លៃនេះជាយូរមកហើយ នៅគ្រាឥឡូវ ពួកគាត់រំពឹងថា នឹងបានស្ពានថ្មី ចំណងដៃសម្តេចបានឆ្លងនៅបំណាច់ចុងខែសីហានេះ ៕
មតិយោបល់