ព័ត៌មានជាតិ

Update៖ លោកតាម្នាក់ជិះម៉ូតូចេញពីផ្ទះឆ្លងផ្លូវ ត្រូវរថយន្តលុចស៊ីស RX330 ផ្លាកលេខខេមរភូមិន្ទ2.0709 បុកបណ្តាលឲ្យរងរបួសធ្ងន់

ព្រៃវែង: នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៦ និង១៥នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូ និងរថយន្ត បណ្តាលឲ្យលោកតាម្នាក់ រងរបួសធ្ងន់ លើផ្លូវជាតិលេខ៨ ស្ថិតត្រង់ចំណុចភូមិស្វាយអាត់ ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានម៉ូតូ១គ្រឿងម៉ាកC125 ពណ៌ខ្មៅ ផ្លាកលេខព្រៃវែង1G.7008 បើកដោយឈ្មោះ សំ ឡាក់ ភេទប្រុស អាយុ៧០ឆ្នាំ រស់នៅភូមិស្វាយអាត់ ឃុំជ្រៃ ស្រុកស្វាយអអន្ទរ ចេញពីផ្ទះឆ្លងទទឹងផ្លូវ ទិសដៅពីជើងទៅត្បូង
ត្រូវរថយន្តម៉ាកលុចស៊ីស RX330 ពណ៌ស ផ្លាកលេខ ខេមរភូមិន្ទ 2.0709 បើកដោយឈ្មោះ យឿង សុខា ភេទ ប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិឈូកវ៉ា២ សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បើកពីលិចទៅកើតបុកម៉ូតូឆ្លងផ្លូវ ចំពីចំហៀងខាងស្តាំ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ។ ជនរងគ្រោះត្រូវបានគេដឹកបញ្ជូនទៅកាន់មនី្ទរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ។

មូលហេតុ៖ បណ្តាលមកពីម៉ូតូបើកឆ្លងផ្លូវ ដោយខ្វះការប្រុងប្រយ័ត្ន ។ ចំណែករថយន្តបើកបរក្នុងល្បឿនលឿន ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅយករថយន្ត និងម៉ូតូរក្សាទុកជាបណ្តោះអាសន្ន នៅប៉ុស្តិ៍ជ្រៃ ដើម្បីរង់ចាំការដោះស្រាយ តាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់