ព័ត៌មានជាតិ

សមត្ថកិច្ចចុះប្រមូលក្រុមក្មេងៗ ដែលពពាក់ពពូនពេលយប់ នៅតាមសួន ឃាត់ខ្លួន ៧៩នាក់ រកឃើញមុខសញ្ញាជួញដូរសារធាតុ​ញៀ​ន​ ២នាក់

បាត់ដំបងៈ យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា សមត្ថកិច្ចនគរបាលចុះប្រមូលក្រុមក្មេងៗ ដែល ប្រមូលផ្តុំពពាក់ពពូនពេលយប់នៅតាមសួនសាធារណៈក្នុងក្រុងបាត់ដំបង កាលពីយប់ថ្ងៃ​ចន្ទ​ ១១កើត​ ខែ​ស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នង​ការ​នៃស្នង ការដ្ឋាននគរបាលខេត្តបាត់​ដំ​បង​ រួមនឹងយោបល់រប​ស់លោកឧត្តមសេនីយ៍​ត្រី​ កុយ​ ហៀង​ ស្នងការរង​ផែ​ន​ការងារប្រឆាំងគ្រឿងញៀន​ លោ​ក​ វរ សេនីយ៍ឯក​ សុខ​ និមល​ នាយការិ​យា​ល័យប្រឆាំងគ្រឿងញៀនបាន​ ដឹកនាំកម្លាំងក្នុងការិយាល័យប្រឆាំងគ្រឿង​ញៀនរួមជាមួយកម្លាំងក្រុមអន្តរាគមន៍​ប្រឆាំងបទល្មើស សហការជាមួយកម្លាំងអធិការ ដ្ឋាននគរបាលក្រុងបាត់ដំ​បង ដែលមានលោកវរ សេនីយ៍ឯក​ ពេជ្រ​ សារ៉ែន​ ជាអធិការបានចុះឃាត់ក្រុមក្មេងប្រមូលផ្តុំតាមទីសាធារណៈ ស្ថិតនៅចំណុចក្រុមទី៣ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់​ដំបង សរុបចំនួន ៧៩នាក់ស្រី ១៩នាក់ ក្នុងនោះគឺ៖
បានរកឃើញមុខសញ្ញាជួញដូរថ្នាំ​ញៀ​ន​ ០២នាក់ និងប្រើប្រាស់ដំបង និងកាំបិតចំនួន ០១នាក់។
-វត្ថុតាងរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹក​កក ០៤ថង់ នឹង យ៉ាម៉ា ២៤គ្រាប់ កន្លះ រួមនឹងអ្នកមានផ្ទុកសារធាតុញៀន ០៦នាក់​ ស្រី០៤នាក់ ។
បន្ទាប់ពីធ្វើការសាកសួរមុខសញ្ញាជួញដូរចំនួន ០២នាក់ បានបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ ការតាមផ្លូវច្បាប់ រីឯអ្នកមានផ្ទុកសារធាតុញៀចំនួន ០៦នាក់ត្រូវបាន បញ្ជូនទៅមជ្ឈមណ្ឌលអប់រំបន្សាបសារធាតុញៀន ក្រៅពីនោះត្រូវបានធ្វើការអប់រំណែនាំឱ្យអាណាព្យាបាលមកធានាត្រឡប់ ទៅមូលដ្ឋានវិញ៕

មតិយោបល់