ភ្នំពេញៈ កាលពីវេលាម៉ោង០១និង៣០នាទីរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ មានករណីជនសង្ស័យម្នាក់ បន្ទាប់ពីលួចខែ្សភ្លើង នៅក្នុងរោងចក្រ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅចំណុចរោងចក្រហយហ្វូ ក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យខាងលើមានឈ្មោះ សុខ លី ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិសាមគ្គី១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ ផៃ សុជាតិ ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅក្នុងរោងចក្រ ហតហ្វូ ក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សម្ភារៈបន្សល់ទុក៖ ខ្សែភ្លើងពណ៌ខៀវ ប្រវែងប្រាំពីរម៉ែត្រ ។
តាមប្រភពភពព័ត៌មាន បានឲ្យដឹងថា នៅមិនពេលកើតហេតុ ជនរងគ្រោះកំពុងនៅក្នុងរោចក្រខាងលើ មានការដាច់ភ្លើងជនរងគ្រោះ មានការសង្ស័យទើបងើបដើរមើល ស្រាប់តែប្រទះឃើញជនសង្ស័យ ដោយដៃកាន់ខ្សែភ្លើង ភ្លាមៗជនរងគ្រោះឃាត់រួចរាយការណ៍ ទៅកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាល ត្រពាំងក្រសាំងចុះមកនាំខ្លួនជនសង្ស័យ ទៅសាកសួរ និងទទួលពាក្យបណ្តឹងជនរងគ្រោះ កសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញ ដើម្បីបន្តចាត់ការតាមនីតិវិធី ៕
មតិយោបល់