បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសម្នាក់ត្រូវបានរថយន្តប្រភេទបែនដឹកដីកិនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុខណៈកំពុងអង្គុយហើយមិត្តភក្តិម្នាក់ទៀតឡើងទៅបញ្ជារថយន្តដើម្បីបែនដីចេញពីទ្រុងដោយមិនបានដឹងថាជនរងគ្រោះមិនទាន់ក្រោកចេញពីមុខកង់រថយន្ត។
ករណីនេះកើតឡើងនៅវេលាម៉ោង០៨និង១០នាទីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នៅភូមិដូនឡឹក ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ប្រភពពីនគរបាលមូលដ្ឋានឃុំសំបួរបានឲ្យដឹងថា៖ជនរងគ្រោះឈ្មោះសេង ហ៊ឺ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរអ្នកបើកបររថយន្តរស់ នៅភូមិស្រមោច ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ប្រភពដដែលបានបញ្ជាក់ថា៖នៅមុនពេលកើតហេតុជនរងគ្រោះរួមទាំងអ្នកបើកអេស្ការបានអង្គុយលេងនៅក្រោមរថយន្តបែនដឹកដីរបស់ឈ្មោះឈុំកញ្ញាភេទប្រុសអាយុ៣១ឆ្នាំនៅភូមិតាឡំចុងឃុំតាឡំស្រុកមង្លបូរីខេត្តបន្ទាយមានជ័យមុខរបរអ្នកបើកបររថយន្ត។លុះដល់ម៉ោង០៨និង១០នាទីអ្នកបើកអេស្ការក៏ដើរទៅបើកអេស្ការចំណែកឈ្មោះឈុំកញ្ញាបានដើរឡើងរថយន្តរបស់ខ្លួនហើយបញ្ឆេះដើម្បីលើកទ្រុងឡានចាក់ដីនៅជាប់ពីល្ងាច។ប៉ុន្តែឈ្មោះសេងហ៊ឺមិនបានក្រោកចេញពីកន្លែងអង្គុយនោះឡើយ។ភ្លាមនោះឈ្មោះឈុំកញ្ញាបានបញ្ឆេះរថយន្តបែនដីចេញពីឡានក៏ស្រាប់តែឡានជាប់លេខជ្រុលទៅមុខជាន់កិនឈ្មោះសេងហ៊ឺដែលកំពុងអង្គុយជាប់នឹងកង់ឡានខាងក្រោយស្លាប់ភ្លាមៗនៅនឹងកន្លែង។
ក្រោយដឹងថាឡានរបស់ខ្លួនកិនជនរងគ្រោះស្លាប់ភ្លាមឈ្មោះឈុំកញ្ញាបានបើកទ្វាររថយន្តរត់គេចខ្លួនបាត់បន្សល់ទុកតែរថយន្តនិងសពនៅកន្លែងដឹកដី៕
មតិយោបល់