មណ្ឌលគិរីៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី២០ ខែ ឧសភា ឆ្នាំ ២០២១ មានភ្លៀងធ្លាក់ហើយក៏មានរន្ទះបានបាញ់មនុស្ស០១នាក់ នៅចំនុចចំការកៅស៊ូឈ្មោះ កែវ ប៊ុនថន ស្ថិតនៅភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌគិរី។
ជនរងគ្រោះឈ្មោះ សាន់ ភេទ ប្រុសអាយុ១៩ឆ្នាំជនជាតិខ្មែរមុខរបរកសិករមានស្រុកកំណើតខេត្តបាត់ដំបងទីលំនៅបច្ចុប្បន្ននៅភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
ជនរងគ្រោះត្រូវបានសាច់ញ្ញាតិដឹកយកទៅសង្រ្គោះនៅមន្ទីពេទ្យបង្អែកខេត្តមណ្ឌលគិរីហើយក៏បានស្លាប់។
សាកសពត្រូវបានសាច់ញាតិយកទៅស្រុកកំណើតនៅឯខេត្តបាត់ដំបងដើម្បីធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់