ព័ត៌មានជាតិ

នគរបាលចាប់ខ្លួនបុរសម្នាក់បានភ្លាមៗ ពាក់ព័ន្ធករណីហិង្សា នៅស្រុកសំបូរ

ក្រចេះ: អធិការនគរបាលស្រុកសំបូរ លោកវរសេនីយ៍ឯក ជ្រិន សុទ្ឋា បានបញ្ជាក់ថា ជនសង្ស័យដៃដល់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌស្រុក ឃាត់ខ្លួនបានភ្លាមៗ នៅល្ងាចថ្ងៃទី៣ ខែមិថុនា ពីបទហិង្សាដោយចេតនា នៅចំនុចភូមិកោះសំ ឃុំសំបូរ ស្រុកសំបូរ។

ជនដៃដល់ឈ្មោះ វ៉ាន់ ប្រុស ហៅពៅ អាយុ ៣៦ឆ្នាំ ក្រោយយពីមានទំនាស់ពាក្យសម្តីនិងគ្នា ជនដៃដល់បានយកដែកគាស់ដែកគោល(ដែកជើងជ្រូក)គប់ទៅលើជនរងគ្រោះត្រូវចំក្បាលបណ្តាលឲ្យរបួសធ្ងន់រហូតសន្លប់នៅនឹងកន្លែង៕

មតិយោបល់