បាត់ដំបងៈ ថ្ងៃព្រហស្បតិ៍៩កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង២៣និង០៥នាទី នៅចំណុចភូមិរំចេក១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយអនុវត្តតាមការណែនាំ បញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប ចុះប្រតិបត្តិការអនុវត្តដីកាបង្គាប់ ឲ្យចាប់ខ្លួនលេខ១១៧១ដប.ចខចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ចេញដោយចៅក្រមជំនុំជម្រះ ជុំ សង្វា នៃសាលាដំបូងខេត្តបាត់ដំបង បង្គាប់ឲ្យចាប់ខ្លួនជនជាប់ចោទឈ្មោះ ភួង ឌីសាក់ ហៅឌី ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ពីបទករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តនៅចំណុចភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ។
បច្ចុប្បន្នការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល បានបញ្ជូនជនសង្ស័យ ទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
មតិយោបល់