ព័ត៌មានជាតិ

អាល់កុលក្លែងក្លាយ និងទំនិញហួសកាលបរិច្ឆេទមួយចំនួន ត្រូវបានមន្ត្រីជំនាញរកឃើញនៅតាមបណ្តាផ្សារ ឱសថស្ថាន និងម៉ាត

យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា នៅថ្ងៃសុក្រ ១០កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តតាកែវ ខេត្តស្ទឹងត្រែង ខេត្តប៉ៃលិន ខេត្តព្រៃវែង និងខេត្តក្រចេះ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដីបានចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ អាល់កុល ជែលលាងដៃ និងតាមដានទំនិញក្លែងក្លាយ នៅតាមបណ្តាផ្សារ ឱសថស្ថាន និងម៉ាត ក្នុងខេត្តតាកែវ ខេត្តស្ទឹងត្រែង ខេត្តប៉ៃលិន ខេត្តព្រៃវែង និងខេត្តក្រចេះ។ នៅក្នុងសកម្មភាពចុះត្រួតពិនិត្យនេះ មន្រ្តីជំនាញបានដកយកគំរូមួយចំនួនមកធ្វើតេស្តបឋម ដើម្បីរកសារធាតុគីមីដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។

លទ្ធផល៖
+ ខេត្តតាកែវ : មន្ត្រីជំនាញ ពុំបានរកឃើញភាពមិនប្រក្រតីណាមួយឡើយ។
+ ខេត្តស្ទឹងត្រែង : មន្ត្រីជំនាញបានរកឃើញ អាល់កុលសម្លាប់មេរោគក្លែងក្លាយ (មេតាណុល) ប្រមាណ ១១៨លីត្រ។
+ ខេត្តប៉ៃលិន : មន្ត្រីជំនាញ ពុំបានរកឃើញភាពមិនប្រក្រតីណាមួយឡើយ។
+ ខេត្តព្រៃវែង : មន្ត្រីជំនាញបានរកឃើញ អាល់កុលសម្លាប់មេរោគក្លែងក្លាយ (មេតាណុល) ចំនួន ២៤លីត្រ និងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ៦គីឡូក្រាម។
+ ខេត្តក្រចេះ : មន្ត្រីជំនាញបានរកឃើញ អាល់កុលសម្លាប់មេរោគក្លែងក្លាយ (មេតាណុល) ប្រមាណ ១២.៥លីត្រ។
បន្ទាប់មកមន្ត្រីជំនាញសាខា ក.ប.ប. បានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកទៅរក្សាទុកដើម្បីដោះស្រាយតាមនីតិវិធី៕

មតិយោបល់