ព័ត៌មានជាតិ

ឃើញទ្វារចំហរចូលប៉ុនប៉ងលួចទ្រព្យសម្បត្តិ ម្ចាស់ឃើញទាន់ឃាត់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ: ជនសង្ស័យម្នាក់កំពុងធ្វើសកម្មភាពលួចទ្រព្យសម្បត្តិក្នុងបន្ទប់ជួលរបស់ប្រជាពលរដ្ឋត្រូវសមត្ថកិច្ចឃាត់បាន កាលពីវេលាម៉ោង ៩និង០០នាទីព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅក្នុងផ្ទះឡ ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ពេជ្យ អាយុ ១៨ឆ្នាំ មានមុខរបរ និងទីលំនៅមិនពិតប្រាកដ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅម៉ោងកើតហេតុម្ចាស់បន្ទប់ជួលខាងលើ បានបើកទ្វារចំហរ និងកំពុងសម្រាកនៅក្នុងផ្ទះធម្មតា ឃើញដូច្នេះជនសង្ស័យស្មានតែគ្មានមនុស្សនៅ ស្រាប់តែចូលទៅរើកកាយប៉ុនប៉ងលួចទ្រព្យសម្បត្តិ តែត្រូវម្ចាស់បន្ទប់ឃាត់ជាប់និងរាយការណ៍ទៅសមត្ថកិច្ច ចុះឃាត់យកមកសាកសួរនៅប៉ុស្តិ៍តែម្តង មុននិងកសាងសំណុំរឿង៕

មតិយោបល់