ភ្នំពេញៈ មានរឿងភ្ញាក់ផ្អើលមួយទាំងយប់ ដោយប្រពន្ធដើមបានតាមទាន់ប្តី កំពុងតែរួមមេត្រីជាមួយនឹងប្រពន្ធចុង នៅក្នុងបន្ទប់ជួលយ៉ាងសប្បាយ ភ្លេចគិតដល់កូននិងប្រពន្ធ ដែលធ្លាប់រួមរស់ជាមួយនិងគ្នា១០ឆ្នាំមកហើយ ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មាន ពីប្រពន្ធដើមមានឈ្មោះ រៀម ចន្ធីម អាយុ៤៦ឆ្នាំ បានរៀបរាប់ឲ្យដឹងថា គាត់និងប្តីបានរួមរស់នៅជាមួយគ្នា១០ឆ្នាំមកហើយ និងបានកូនស្រីមួយ តែដោយប្តីរបស់គាត់ បានលួចទៅទំនាក់ទំនងជាមួយនិងស្រីថ្មី បន្ទាប់មកប្តីរបស់គាត់ ក៏បានប្រាប់គាត់ថា សុំទៅរស់នៅជាមួយនឹងប្រពន្ធចុង មួយរយៈពេល អស់ចិត្តពីប្រពន្ធចុងហើយទើបគាត់ និងវិលមករកប្រពន្ធដើមនិងកូនគាត់វិញ តែដោយឮពាក្យចេញពីមាត់ប្តីបែបនេះ ប្រពន្ធដើមក៏ផ្ទុះកំហឹងខ្លាំង ស្រាប់តែយប់ថ្ងៃកើតហេតុខាងលើ គាត់ក៏បានជិះកង់បីមកលួចតាមមើលប្តីជាច្រើនដង ទើបមកឃើញកំពុងតែរស់នៅក្នុងបន្ទប់ជួល ជាមួយប្រពន្ធចុង បន្ទាប់មកគាត់ក៏ស្ទុះទៅវាយប្រតាយប្រតប់គ្នា ជាមួយប្រពន្ធចុងនៅក្នុងបន្ទប់ជួល ផ្អើលអ្នកជិតខាង និងសមត្ថកិច្ចចុះមកជួយអន្តរាគមន៍ភ្លាមៗ ។
ក្រោយពេលសមត្ថកិច្ច ចុះមកដល់រួចក៏បានយកប្រពន្ធចុង និងប្ដីទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរបែកក្អម ដើម្បីធ្វើការសួរនាំ និងឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នា ៕
មតិយោបល់