ព័ត៌មានជាតិ

Update៖ អាសូរណាស់! បុរសអនាថាម្នាក់ មិនដឹងសាច់ញាតិនៅទីណាទេ មកដេកស្លាប់មុខផ្ទះប្រជាពលរដ្ឋ

ភ្នំពេញៈ បុរសអនាថាម្នាក់ដេកហាលថ្ងៃស្លាប់មុខផ្ទះប្រជាពលរដ្ឋបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១និង៣០នាទី រសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ស្ថិតតាមចិញ្ចើម ផ្លូវ៧០កែងផ្លូវកា៥ មុខសំយ៉ាបផ្ទះប្រជាពលរដ្ឋក្នុងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

សពជនអនាថាខាងលើមិនត្រូវបានស្គាល់ឈ្មោះនោះទេ ស្លៀកខោខ្លីពណ៌ខ្មៅអត់ពាក់អាវ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុវេលាម៉ោង ៥និង៣០នាទីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ មានយុវជនម្នាក់ជាបុគ្គលិកការ៉ាស់សាំបានឃើញ ជនរងគ្រោះដេកហាលថ្ងៃនៅកន្លែងកើតហេតុ ដែលឃ្លាតពីកន្លែងចាក់សាំប្រមាណ ៤០ម៉ែត្រ ដោយមិនដឹងថា ជនរងគ្រោះមានបញ្ហាឬឈឺអ្វីនោះទេ ក្រោយមកប្អូនជាបុគ្គលិកចាក់សាំនោះ ក៏ទៅគេងក្នុងបន្ទប់បាត់ទៅ លុះដល់វេលាកើតហេតុខាងលើ ពេលប្អូនភ្ញាក់ពីដំណេក ស្រាប់តែលឺគេថា បុរសរងគ្រោះនោះបានស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទៅ ដល់កន្លែងកើតហេតុរាយការណ៍ប្រាប់ជំនាញឲ្យ ចុះពិនិត្យនិងរៀបចំយកទៅតម្កល់ក្នុងវត្តទួលសង្កែ ដើម្បីបូជាពេលក្រោយ៕

មតិយោបល់