ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះមួយកន្លែង បណ្តាលឲ្យសម្ភារៈម៉ាស៊ីនឆុងកាហ្វេ រងការខូចខាត

ភ្នំពេញ: នៅវេលាម៉ោង០៦និង០៥នាទីព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ មានករណីអគ្គិភ័យឆេះផ្ទះមួយកន្លែង កើតឡើងនៅផ្លូវបេ ផ្ទះលេខ៣១ ភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ករណីអគ្គិភ័យនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី មិនបណ្តាលឲ្យមានមនុស្សរងរបួស ឬស្លាប់ឡើយ គ្រាន់តែឆាបឆេះ បណ្តាលឲ្យខូចខាត ម៉ាស៊ីនឆុងកាហ្វេ ម៉ាស៊ីនវិចខ្ចប់កាហ្វេ ម៉ាស៊ីនកិនគ្រាប់កាហ្វេ ម៉ាស៊ីនក្រឡុកកាហ្វេ ធុងទឹកកក សម្ភារ:មួយចំនួន និងពុំបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។

ហេតុការណ៍ខាងលើ នៅវេលាម៉ោង០៦និង៣៥នាទីព្រឹក ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យ របស់ការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើនឹង ៤ម៉ែត្រគូប ៕

មតិយោបល់