ព័ត៌មានជាតិ

ក្មេងប្រុសម្នាក់បាត់ពីផ្ទះ ឪពុកម្តាយខំដើររក ក៏ប្រទះឃើញលង់ទឹកស្រះស្លាប់ នៅខាងក្រោយផ្ទះ

កោះកុង: ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៦និង២០នាទីល្ងាច មានករណីបាត់ក្មេងប្រុសម្នាក់បាត់ពីផ្ទះ នៅភូមិជ្រោយស្វាយកើត ស្រុកស្រែអំបិល ខេត្តកោះកុង លុះដល់វេលាម៉ោង២និង៣០នាទីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ត្រូវបានឪពុក-ម្តាយដើររកឃើញ កូនរបស់គាត់ លង់ទឹកស្រះទឹកក្រោយផ្ទះស្លាប់ ។

សាកសពក្មេងរងគ្រោះឈ្មោះ សោ នី ភេទប្រុស អាយុ៧ ឆ្នាំ មានទីលំភូមិជ្រោយស្វាយកើត ឃុំជ្រោយស្វាយ ។

មូលហេតុ៖ ដោយក្មេងរងគ្រោះរពិសដើរលេងច្រើន លួចចេញទៅលេងទឹកស្រះ នៅខាងក្រោយផ្ទះ បណ្តាលឲ្យលង់ទឹកស្លាប់ ។

បច្ចុប្បន្ន សាកសពក្មេងរងគ្រោះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន ចុះធ្វើកោសល្យវិច្ច័យ ប្រគល់ជូនឪពុកម្តាយយកធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់