កាលពីយប់ថ្ងៃទី ២៥ ឧសភា មានហេតុការណ៍មួយបានកើតឡើងគួរឱ្យរន្ធត់ចិត្តបំផុត គឺបុរសជាអ្នកជំងឺកូវីដ ១៩ ម្នាក់បានវាយយោធាម្នាក់ដែលជាអ្នកយាមបណ្តាលឱ្យស្លាប់ ដើម្បីរត់ចេញពីមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
ជនរងគ្រោះ ជាយោធាមានកាតព្វកិច្ចត្រូវយាមមន្ទីរពេទ្យឈ្មោះ មាន វ៉ៃ អាយុ ២៩ឆ្នាំ មានទលំនៅភូមិហួចកើត ឃុំក្រែក ស្រុកពញាក្រែក ជាមន្រ្តីយោធាផ្នែកសឹករងស្រុកពញាក្រែក ។ រូបលោក ត្រូវបានអង្គភាពបញ្ជូនទៅយាមនៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក កន្លែងដែលកើតហេតុ។
ចំណែកឯជនសង្ស័យ ជាជនញៀនថ្នាំផងនោះ ឈ្មោះ មឿន ម៉ឺន អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិក្រពើសារ ឃុំដំរិល ស្រុកអូររាំងឪ ភ្លាមៗក្រោយប្រព្រឹត្តិសកម្មភាពសម្លាប់រួចត្រូវបានចាបើខ្លួនភ្លាមៗផងដែរ ។
អ្វីដែលគួរឱ្យខ្លោចចិត្តបំផុតនោះ ជនសង្ស័យបានប្រើដំបង និងចបកាប់វាយចំសៀតផ្កា របស់ជនរងគ្រោះកំពុងអង្គុយយាមម្នាក់ឯងរហូតស្លាប់ ដោយសារអំណាចនៃថ្នាំញៀន ខណៈអ្នកយាមដទៃកំពុងនៅហូបបាយ។
សាកសពជនរងគ្រោះ បានយកទៅបូជានៅវត្តសមាធិ ក្នុងស្រុកពញាក្រែក ចំណែក ឃាតករ ត្រូវបានបញ្ជូនទៅដាក់ក្នុងបន្ទប់ព្យាបាលអ្នកទោស ក្នុងមន្ទីរពេទ្យ ៕
ប្រភព៖ Fresh News
មតិយោបល់