ផ្ទះ ព័ត៌មានជាតិ ម៉ូតូបើកជ្រុល...

ម៉ូតូបើកជ្រុលបុករថយន្តស៊េរីទំនើប១គ្រឿង បណ្តាលឲ្យរងការខូចខាត ទាំងសងខាងយ៉ាងដំណំ

0

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបើកជ្រុលបុករថយន្តស៊េរីទំនើប បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ បានកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២១ ត្រង់ចំណុចផ្លូវភ្លោះ១១០ កែងផ្លូវ៥៣ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

រថយន្តម៉ាកលុចស៊ីស៥៧០ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2BC 8888 បើកដោយបុរសម្នាក់ ។ ចំណែកម៉ូតូម៉ាកឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខសៀមរាប1AJ 4201 ជិះឌុបគ្នាដោយបុរស២នាក់ ។

តាមប្រភពព័ត៌មានពី កន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តខាងលើ បាន បើកបរតាមបណ្តោយផ្លូវ៥៣ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងខាងលើ ជិះតាមបណ្តោយផ្លូវផ្លូវលេខ១១០ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនមធ្យមជ្រុលបុករថយន្តពីខាងស្តាំ បណ្តាលឱ្យម៉ូតូបាក់កាំកង់មុខខូចខាតយ៉ាងដំណំ ឯរថយន្តក៏រងការខូចខាត ចំណែកបុរសទាំងពីរនាក់ ដែលជិះម៉ូតូរងរបួសស្រាល ។

ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបាន មកដល់វាស់វែងយករថយន្ត និងម៉ូតូទុកចិញ្ចើមផ្លូវ ភាគីទាំងសងខាងដោះស្រាយគ្នា ទៅតាមទំហំដែលខូចខាតដើម្បីបញ្ចប់រឿង ៕

មតិយោបល់