ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ភ្លាមៗខណៈកំពុងធ្វើសកម្មភាពលួចសម្ភារៈ

ភ្នំពេញ: នៅថ្ងៃទី២៩ ខែឧសភាឆ្នាំ២០២១វេលាម៉ោង២និង៣០នាទី
កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក និងកម្លាំង
ជំនាញព្រហ្មទណ្ឌ ធ្វើការឃាត់សង័្សយចំនួន០៣នាក់ពីបទលួច ( សម្ភារ:) នៅចំណុចផ្ទះលេខ ១៦៥B ផ្លូវ១៧៣ ក្រុម ០៤ ភូមិ០១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជនសង្ស័យ០២នាក់:
១-ឈ្មោះ ម៉ាក់ ចម្រើន ហៅអាម៉ៅ ភេទប្រុស អាយុ២៦ឆ្នាំជនជាតិខ្មែរ ទីលំនៅមិនពិតប្រាកដ.មុខរបរ:រើសអេតចាយ. (ប្រើប្រាស់ថ្នាំញៀន)។
២-ឈ្មោះ ម៉ៅ រស្មី ហៅស្មី ភេទស្រី អាយុ១៥ឆ្នាំជនជាតិខ្មែរ ទីលំនៅមិនពិតប្រាកដ. មុខរបរ: រើសអេតចាយ.(ប្រើប្រាស់ថ្នាំញៀន)។

វត្ថុតាងចាប់យក:
១-កង់ចំនួន ០១គ្រឿង ។
២-កំណាត់ខ្សែភ្លើងចំនួន០១បាវ។
៣-ខ្នើយកើយចំនួន០៣។

តាមប្រភពព័ត៌មាននៅ មុនពេលកើតហេតុនៅថ្ងៃទី២៩.០៥.២០២១ វេលាម៉ោងប្រហែល ១២និង៤០នាទី ជនសង្ស័យ ០២នាក់ ទី១ឈ្មោះ ម៉ាក់ ចម្រើន ហៅអាម៉ៅ និងទី២ឈ្មោះម៉ៅ រស្មី ហៅស្មី ជិះកង់ ០១គ្រឿង ពណ៌ទឹកប្រាក់ ចេញពីម្ដុំក្បាលថ្នល់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ គោលបំណង រើសអេតចាយ ពេលជិះកង់ឌុបគ្នាមកដល់ ម្ដុំចំហៀងរបងស្ថានទូតចិន ចំណុចផ្ទះលេខ១៦៥B ផ្លូវ១៧៣ ក្រុម ០៤ ភូមិ០១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង (កន្លែងកើតហេតុ) ដែលជាផ្ទះគណ: កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងកា្លយ បានបិទ ចាក់សោរទ្វាររបងទុកចោល ភ្លាមនោះជនសង្ស័យឈ្មោះ ម៉ាក់ ចម្រើន ហៅអាម៉ៅ បានឡើងរបងចូលលួចសម្ភារ:ដូចជា កំណាត់ខ្សែភ្លើង , ខ្នើយកើយ, និងកម្ទិចកម្ទីអេតចាយមួយចំនួនទៀត ចំណែកជនសង្ស័យឈ្មោះ ម៉ៅ រស្មី ហៅស្មី រងចាំទទួលសម្ភារ:នៅខាងក្រៅរបង បន្ទាប់មកសមត្ថកិច្ចល្បាតឃើញបានធ្វើឃាត់ខ្លួនជនសង្ស័យទាំង ០២នាក់ រួមនឹងវត្ថុតាង នាំយកមកទីស្នាក់ការប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹកសាកសួរតែម្តង ៕

 

មតិយោបល់