ព័ត៌មានជាតិ

រហ័សខាងលួចទូរស័ព្ទដៃ តែត្រូវសមត្ថកិច្ច ស្រាវជ្រាវឃាត់ខ្លួនជនសង័្យយបានក៏រហ័សណាស់ដែរ

បាត់ដំបងៈ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការនគរបាលខេត្តបាត់ដំបង រួមទាំយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរ បាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំធ្វើការឃាត់ខ្លួនជនសង័្សយម្នាក់ ឈ្មោះ ឆន សាល ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅអនាធិបតេយ្យ ខាងក្រោមស្ពាន ក្នុងភូមិរំចេក៤សង្កាត់ រតនៈ ក្រុងបាត់ដំបង ក្នុងករណី (លួចទូរស័ព្ទ) ដៃរបស់ជនរងគ្រោះនៅក្នុងក្រុងបាត់ដំបង មកធ្វើការស្រាវជ្រាវ ។

ដំណើររឿងហេតុ៖ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២១ ជនរងគ្រោះឈ្មោះ ឡៃ កង ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ត្រូវបានជនសង័្សយលួចយកទូរស័ព្ទដៃរបស់គាត់ ខណៈដែលរូបគាត់មានវត្តមាន នៅចំណុចភូមិ១៣ មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

នៅក្រោយពេលកើតហេតុបន្តិច ជនរងគ្រោះបានរាយការណ៍ជូនសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង អំពីករណីចោរកម្មមួយនេះ ។ ទទួលបានសេចក្តីរាយការណ៍ភ្លាម សមត្ថកិច្ចនគរបាល បានធ្វើការស្រាវជ្រាវភ្លាមៗ រហូតឈានទៅកំណត់មុខសញ្ញាបាន និងស្នើសុំគោលការណ៍ឃាត់ខ្លួន នាំយកមកធ្វើការស្រាវជ្រាវ នៅអធិការដ្ឋាននគរបាលក្រុង ហើយតាមរយៈការស្រាវជ្រាវនេះ ជនសង័្សយខាងលើ បានឆ្លើយសារភាព អំពីសកម្មភាពល្មើសរបស់ខ្លួន ហើយសមត្ថកិច្ចបានដកហូតទូរស័ព្ទដៃមួយគ្រឿង ដែលជារបស់ជនរងគ្រោះគឺម៉ាក OPPO ពណ៌ទឹកប៊ិច ។

បច្ចុប្បន្នសមត្ថកិច្ចនគរបាល បានរៀបចំកសាងសំណុំរឿង បញ្ជូនជនសង័្សយ មកកាន់ការិយាល័យជំនាញ ដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់ រីឯទូរស័ព្ទមួយគ្រឿងនេះ បានប្រគល់ជូនម្ចាស់វិញហើយ ៕

មតិយោបល់