ព័ត៌មានជាតិ

អាសូរ! កម្មករម្នាក់ ឆក់ខ្សែ​ភ្លើងស្លាប់​នៅនឹងកន្លែង​

កោះកុង: ​នៅវេលាម៉ោង​៤និង៣០​នាទីរសៀល ថ្ងៃទី ២២ ខែមករា ឆ្នាំ​២០១៩ មានករណី​បុរសម្នាក់ឆក់ខ្សែភ្លើងស្លាប់ នៅចំណុចផ្ទះឈ្មោះ នាម យ៉ុង ស្ថិតនៅក្នុងភូមិ​១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ជនរងគ្រោះមានឈ្មោះ វិត ឆាន់ ភេទប្រុស អាយុ​២៣​ឆ្នាំ មុខរបរកម្មករ មានស្រុកកំណើត ភូមិស្រម៉ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង មានទីលំនៅបច្ចុប្បន្ន ភូមិ.សង្កាត់កើតហេតុ​។

មូលហេតុ ជនរងគ្រោះខាងលើ បានរុះរើដែកនៅជាន់ទី​៣ ហើយដែកដែលកំពុងរុះរើ នោះក៏ធ្លាក់ទៅប៉ះនឹងខ្សែភ្លើងស្រាត ក៏បណ្តាលឲ្យឆក់ស្លាប់តែម្ដង៕

មតិយោបល់