ព័ត៌មានជាតិ

ប្រទះឃើញបុរសម្នាក់ដេកស្លាប់ ក្នុងបរិវេណរង្វង់មូលព្រហ្មមុខបួន នៅខណ្ឌជ្រោយចង្វា

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង០៦ និង៣០នាទីព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ មានករណីប្រទះឃើញបុរសអនាថាម្នាក់ ដេកស្លាប់នៅក្នុងបរិវេណរង្វង់មូលព្រហ្មមុខបួន ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់ពិតប្រាកដនោះទេ ។ កម្លាំងសមត្ថកិច្ចជំនាញក្នុងមូលដ្ឋាន លោកបានចុះទៅដល់ចំណុចកើតហេតុខាងលើ ធ្វើការពិនិត្យផងដែរ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Post News នឹងផ្សាយជូនពេលក្រោយបន្តទៀត ៕

មតិយោបល់