ព័ត៌មានជាតិ

គ្រួសារដែលធ្វើឲ្យបាត់កញ្ចប់បញ្ញើមានប្រាក់២ម៉ឺនដុល្លារ និងមាស៣៩តម្លឹង សុំឲ្យសម្តេចតេជោ សុំអន្តរាគមន៍

កំពង់ស្ពឺៈ កាលពីវេលាម៉ោងជាង ១១ ព្រឹកថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០១៦នេះ ស្ត្រីជាប្រពន្ធអ្នករត់តាក់ស៊ី បានពរកូនប្រុសម្នាក់ អាយុប្រមាណជាង ៣ឆ្នាំ ព្រមទាំងក្រុមគ្រួសារ បាននាំគ្នាមកឈរនៅចំណតរថយន្តផ្សារកំពង់ស្ពឺ ក្នុងគោលបំណងជួបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីដោះលេងប្តីរបស់គាត់ដែលជាប់ចោទធ្វើឲ្យបាត់កញ្ចប់ប្រាក់ ២ម៉ឺនដុល្លារ និងមាសចំនួន ៣៩តម្លឹង ដែលត្រូវបានផ្ញើពីផ្សារកំពង់ស្ពឺឲ្យម៉ូយនៅភ្នំពេញនោះ ។

ស្ត្រីឈ្មោះហេង សុខគៀង អាយុ ២៩ឆ្នាំ រស់នៅភូមិថ្នល់បំបែក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺប្រាបើថា ប្តីរបស់គាត់មានឈ្មោះ ហួរ សុខឡេង អាយុ ៣០ឆ្នាំ មុខរបរបើកបររថយន្តឈ្នួលបានធ្វើឲ្យបាត់កញ្ចប់ឥវ៉ាន់ដែលគេផ្ញើពីខេត្តកំពង់ស្ពឺ ទៅឲ្យម៉ូយនៅភ្នំពេញ ដោយគាត់កញ្ចប់ជាប់ចង្កូតរថយន្តឱ្យព្រួឡានៅមើលឡាន ហើយកឥវ៉ាន់ផ្សេងទៀតទៅឱ្យម៉ូយ ក្នុងផ្សារអូរឬស្សី ស្រាប់តែចេញមកវិញក៏បាត់កញ្ចប់បញ្ញើនោះទើបទូរស័ព្ទមកប្រាប់ម្ចាស់ឥវ៉ាន់របស់ដែលផ្ញើត្រូវចោរលួចបាត់ បន្ទាប់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់។

ស្ត្រីជាប្រពន្ធរបស់អ្នករត់តាក់ស៊ីជាប់ចោទបានបន្តថា ករណីនេះ បានកើតមានឡើងតាំងពីវេលាម៉ោង ១១ និង ៣០នាទីព្រឹក នាថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០១៦កន្លងមកនេះ នៅបេនរថយន្តផ្សារអូរឫស្សី ដែលក្នុងកញ្ចប់នោះបញ្ញើ ម្ចាស់គេអះអាងមានលុយ ២ម៉ឺនដុល្លារ និងមាស៣៩តម្លឹង។

យោងតាមបណ្តឹងរបស់ឈ្មោះ លឹម សុខអេង ភេទស្រី អាយុ ២៩ឆ្នាំ មុខរបរលក់មាស ប្តូរប្រាក់ ផ្សារកំពង់ស្ពឺ ក្រុងច្បារមន ជាម្ចាស់បញ្ញើបានបញ្ជាក់ថា កាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០១៦ រូបគាត់បានខ្ចប់ប្រាក់ចំនួន ២ម៉ឺនដុល្លារ និងមាសចំនួន ២៩តម្លឹងទៅឲ្យម៉ូយនៅរាជធានីភ្នំពេញ ស្រាប់ដល់ម៉ោង ១០ និង ៣០នាទីថ្ងៃដដែល អ្នករត់តាក់ស៊ីទូរស័ព្ទមកប្រាប់ថាបានបាត់កញ្ចប់ផ្ញើនោះដោយចោរលួចបាត់ហើយភ្លាមៗនោះ ម្ចាស់ឥវ៉ាន់បានទូរស័ព្ទប្រាប់បងប្អូន និងប្តឹងប៉ូលិសឃាត់ខ្លួនដើម្បីចាត់ការតាមច្បាប់ ។

អ្នករត់តាក់ស៊ីជាប់ចោទប្រាប់ថា គាត់បានទទួលកញ្ចប់បញ្ញើនោះមែន តែមិនដឹកជារបស់អ្វីទេ ពេលដល់បេនឡានផ្សារអូរឫស្សី គាត់បានយកឥវ៉ាន់ដែលគេ ទៅឲ្យម៉ូយក្នុងផ្សារអូរឬស្សី ដោយឲ្យព្រូឈ្មោះ ឡុច សុគន្ធា នៅចាំរថយន្ត លុះត្រឡប់មកវិញស្រាប់តែបាត់កញ្ចប់ដែលគេផ្ញើនោះបាត់ បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនទើបដឹងថា ម្ចាស់ឥវ៉ានប្តឹងចោទប្រកាន់ធ្វើឱ្យបាត់កញ្ចប់លុយ និងមាសយ៉ាងច្រើនសន្ធឹកសន្ធាប់ ។

លោក វ៉ី សំណាង អភិបាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ស្ពឺ បានជួបជាមួយស្ត្រីប្រពន្ធអ្នករត់តាក់ស៊ីរងគ្រោះព្រោះតែបញ្ញើនេះ គួរតែធ្វើការតវ៉ាតាមផ្លូវច្បាប់ដោយមេធាវី ដើម្បីការពារក្តីក្នុងផ្លូវតុលាការ ប្រសើរជាងការតវ៉ាផ្សេងគ្មានប្រយោជន៍ ហើយការព្យាយាម ដើម្បីជួបសម្តេចតេជោ ហ៊ុន សែន ត្រឡប់មកពីកំពង់សោមតាមផ្លូវជាតិលេខ៤ ឆ្លងតាត់ ខេត្តកំពង់ស្ពឺ អាជ្ញាធរ និងសមត្ថកិច្ចមិនហាមឃាត់ទេ បើសម្តេចលោកឈប់ជួបអាជីវករ និងប្រជាពលរដ្ឋនេះ។

ក្រុមគ្រួសារជនរងគ្រោះបានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច មន្ត្រីតុលាការ គួរតែពិចារណា និងស្រាវជ្រាវស៊ើបអង្កេត លើករណីឱ្យបានច្បាស់ មុខចោទប្រកាន់ប្តីរបស់គាត់ ជាពិសេសមានតែម្តេចតេជោហ៊ុន សែនម្នាក់គត់ដែលអាចជួយអន្តរាគមន៍លើរឿងនេះបាន៕

DSCN0600DSCN0601DSCN0612DSCN0616DSCN0621

មតិយោបល់