ព័ត៌មានជាតិ

បើកម៉ូតូវ៉ាកុងតឺន័រ ត្រូវរថយន្តឆ្លាមបុកស្លាប់យ៉ាងរន្ធត់

កណ្តាលៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កឡើងដោយបើកម៉ូតូវ៉ាកុងតឺន័រ ត្រូវរថយន្តឆ្លាមបុកចំយ៉ាងពេញទំហឹង បណ្តាលអោយអ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ នៅចំណុចគីឡូម៉ែត្រលេខ៣៤-៣៥ ក្នុងភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

នគរបាលចរាចរណ៍ស្រុកកៀនស្វាយបានអោយដឹងថា ឈ្មោះ ញ៉ឹប សាវ៉េត ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិឬស្សី ឃុំដង្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង មុខរបរ បើករថយន្ត។ រីឯជនរងគ្រោះម៉ូតូឈ្មោះ អ៊ឹម ភ័ស្ស
ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកសិក មានទីលំនៅភូមរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល(ស្លាប់)។

នគរបាលបានបញ្ជាក់ថា នៅថ្ងៃ ខែ ឆ្នាំនិងវេលាម៉ោងដូចខាងលើ អ្នកជិះម៉ូតូម៉ាកខាងលើបានជិះម៉ូតូល្បឿនលឿនហើយវ៉ាកង់តឺន័រ ខណៈដែលរថយន្តម៉ាកឆ្លាមមកដល់ក៏បុកម៉ូតូខាងលើ បណ្ដាលអោយអ្នកជិះម៉ូតូស្លាប់នៅកន្លែងកើតហេតុតែម្តង។

ក្រោយពេលកើតហេតុអ្នកបើករថយន្តបានបើករថយន្តចេញពីកន្លែងកើតហេតុ ។ ប្រជាពលរដ្ឋបានផ្តល់ព៌ត័មានកម្លាំងប៉ុស្តិ៍បានស្ទាក់ចាប់បាននៅ
មុខប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំហើយឃាត់ទាំងរថយន្តនិងអ្នកបើកបរឲ្យជំនាញស្រុកកសាងសំណុំរឿងតាមនិតិវិធី។
តាមការសន្និដ្ឋានដោយសាតែអ្នកជិះម៉ូតូវ៉ារថយន្តខ្វះការប្រុងប្រយ័ត្នខ្លួនឯងទើបរថយន្តខាងលើបុកស្លាប់៕

មតិយោបល់