ព័ត៌មានជាតិ

ស្រ្តីជនជាតិវៀតណាមម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីចែកចាយ និងប្រើប្រាស់នូវសារធាតុញៀន

ឧត្តរមានជ័យ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃអង្គារ ០៦រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៥ និង៤០ នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងប្រីយ៍ សរុបចំនួន ០៧នាក់ ដឹកនាំរួមដោយ លោកវរសេនីយ៍ត្រី ម៉ៃ សំអុល អធិការរង បានចុះបង្រ្កាបករណីចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ ស្ថិតនៅចំណុចភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

មន្រ្តីនគរបាលស្រុកអន្លង់វែង បានឲ្យដឹងថា ជនសង្ស័យឈ្មោះ លី ងុកង្វៀង ភេទស្រី អាយុ ៤៥ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

ចំណែកឯវត្ថុតាងដកហូតរួមមាន ៖ ១-ម្សៅក្រាមពណ៍សថ្លា សង្ស័យជាថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ( ICE ) ចំនួន ៧៣កញ្ចប់ (ធំ ១កញ្ចប់)។ ២-ថ្នាំញៀនគ្រាប់ប្រភេទ ( WY ) ចំនួន ២៥៨គ្រាប់ ។ ៣-ប្រាក់រៀលចំនួន ១៥០,០០០ រៀល ។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់