ព័ត៌មានជាតិ

បុរសម្នាក់ទៅមើលចំការដំឡូងមីក្រោយផ្ទះ ត្រូវរន្ទះបាញ់ស្លាប់មួយរំពេច

កំពង់ធំ: ថ្ងៃពុធ ៧រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១
វេលាម៉ោង ២និង៣០នាទី ស្ថិតនៅចំណុចវាលចាំចម្ការក្រោយផ្ទះ ភូមិអន្លង់វែង ឃុំគគីធំ ស្រុកបារាយណ៍ មានករណីរន្ទះបាញ់០១លើក បណ្តាលស្លាប់មនុស្សម្នាក់ ។

ជនរងគ្រោះឈ្មោះ មើ ហូយ ភេទប្រុស អាយុ ៣៨ឆ្នាំ ។

មូលហេតុ៖ ទៅមើលចម្ការដំឡូងមីក្រោយផ្ទះ ។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់