យោងតាមប្រភពព័ត៌មានថ្មីចុងក្រោយបំផុតរបស់កាសែត Times បានឲ្យដឹងថា សាធារណៈកូរ៉េខាងជើង បានស្នើដល់បុរសៗ ពិសេសយុវជនក្នុងប្រទេសនេះ ត្រូវតែកាត់សក់ឲ្យដូចនឹងមេដឹកនាំ គីម ជុងអ៊ុន។
នេះវាមិនមែនត្រឹមតែជាសំណើនោះទេ តែវាបានក្លាយទៅជាច្បាប់ថ្មីមួយ ដែលទីក្រុងព្យុងយ៉ាងបានអនុម័តកាលពី ២សបា្ដហ៍មុន ប៉ុន្ដែមកទល់ពេល នេះ ទើបផ្សព្វផ្សាយពាសពេញប្រទេស។
កាលពីអតីតកាលពលរដ្ឋកូរ៉េខាងជើង មានសិទ្ធិជ្រើសរើសម៉ូដសក់ ដែលរដ្ឋាភិបាលបានកំណត់ មានប៉ុន្មានម៉ូដប៉ុណ្ណោះ សម្រាប់បុរសៗ និងយុវជនកាត់សក់តាម។ ចំណែកស្ដ្រីក៏មានម៉ូដសក់ផ្សេងៗគ្នាដែរ។ ស្ដ្រីមានម៉ូដសក់សរុបដល់ទៅ ១៤ម៉ូដ សម្រាប់ជ្រើសរើស ក្នុងនោះ សក់ខ្លីសម្រាប់ស្ដ្រី ដែលរៀបការរួច ចំណែកស្ដ្រីនៅលីវ គឺទុកសក់វែង។
ទុកសក់វែងក៏ជាច្បាប់ហាមប្រាម សម្រាប់បុរសៗដោយសក់មិនត្រូវវែងជាង៥ហ៊ុន ចំណែកមនុស្សចាស់អាចទុក បាន ៧ហ៊ុន និងអាចទុកបានម៉ូដ ១០ផ្សេងៗគ្នាដូចច្បាប់កំណត់ ។
ប៉ុន្ដែបច្ចុប្បន្ន ក្រុមយុវជនកូរ៉េខាងជើង មានម៉ូដសក់តែមួយប៉ុណ្ណោះគឺកាត់ឲ្យដូចមេដឹកនាំគីម ជុងអ៊ុន។
សារព័ត៌មាន Korea Times របស់កូរ៉េខាងត្បូងបានដកស្រង់សំដីពលរដ្ឋកូរ៉េខាងជើង ដែលកំពុងរស់នៅក្នុងប្រទេសចិន បានឲ្យដឹងថា ម៉ូដសក់ដូចមេដឹកនាំ គីម ជុងអ៊ុន មិនអាចឋិតថេរនោះឡើយ ដោយម៉ូដសក់នោះ ធ្វើឲ្យគេនឹកឃើញ ដល់ក្រុមអ្នកជួញដូរខុសច្បាប់របស់ចិន។ ពលរដ្ឋដែលមិនបញ្ចេញឈ្មោះនោះ បញ្ជាក់ថា ពួកគាត់ចាត់ទុកអ្នកដែល កាត់ម៉ូដសក់នេះជាអ្នកជួញដូរខុសច្បាប់៕
ទស្សនាឃ្លិបដូចខាងក្រោមនេះ ៖
មតិយោបល់