តាកែវៈ ថ្ងៃទី០៣ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៩និង៣០ នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ សហការជាមួយប៉ុស្តិ៍រដ្ឋបាលអូរសារាយនិងកម្លាំងវរៈលេខ314 បានធ្វើការចេញល្បាតត្រង់ចំណុចគោលដៅសំខាន់ៗ លុះដល់ចំណុចចំការស្វាយស្ថិតនូវភូមិត្រពាំងក្រឡាញ់ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ដោយមានការសង្ស័យ សមត្ថកិច្ចយើងក៏បានធ្វើការឃាត់សាកសួរទៅលើជនសង្ស័យចំនួន០៣នាក់
០១-ឈ្មោះ មាំ ពៅភេទប្រុសអាយុ ៣៧ឆ្នាំ ភូមិត្រពាំងក្រឡាញ់ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ
០២-ឈ្មោះ សន សុភាភេទស្រីអាយុ ៣១ឆ្នាំនៅភូមិត្រពាំងក្រឡាញ់ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ
០៣. ឈ្មោះ ទ្រី ស ភេទទីបី អាយុ ៣១ឆ្នាំ នៅភូមិទួលសាំង ស្រុកអង្គបូរី ខេត្តតាកែវ និងធ្វើការឆែកឆេរ ក៏ប្រទះឃើញមានម្សៅក្រាមពណ៌សថ្លាចំនួន០២កញ្ចប់តូចនៅនិងខ្លួនជនសង្ស័យ ភ្លាមនោះសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់ រួមនិងវត្ថុតាងរួមមាន : ម្សៅក្រាម ០២កញ្ចប់តូច ម៉ូតូ ០២ គ្រឿង និងទូរស័ព្ទចំនួន ០៣គ្រឿង រួចក៏បញ្ជូនជនសង្ស័យរួមនិងវត្ថុតាងមកអធិការដ្ឋាននគរបាលស្រុកត្រាំកក់ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕



មតិយោបល់