ព័ត៌មានជាតិ

ជនជាតិវៀតណាមជាជាងជួសជុសម៉ាស៊ីនត្រជាក់ម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទរំលោភលើ…

ព្រៃវែង: យោងតាមផេកនាយកដ្ឋានផ្សព្វផ្សាយអប់រំបានឲ្យដឹងថា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកពាមរក៍ បាននាំខ្លួនយុវជនម្នាក់តាមដីការបង្គាប់លេខ០៩៣ចុះថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ របស់លោក ស សំណាង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រៃវែង។

ដែលបង្គាប់ឲ្យនាំខ្លួនឈ្មោះ ឡេ យ៉ាំងម៉ូយម៉ូក ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងជួសជុសម៉ាស៊ីនត្រជាក់ មានទីលំនៅភូមិ៥ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៏ ដែលមានតម្រុយពិរុទ្ធភាព ពីបទរំលោភលើទំនុកចិត្ត នៅភូមិជ្រួយ សង្កាត់វិហ៊ារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

បច្ចុប្បន្នកម្លាំងអធិការដ្ឋានស្រុកពាមរក៏បាននាំខ្លួនជនឈ្មោះ ឡេ យ៉ាំងម៉ូយម៉ូក ទៅសាលាដំបូងខេត្តព្រៃវែងនៅវេលាម៉ោង ២រសៀល៕

មតិយោបល់