ព័ត៌មានជាតិ

ខ្យល់កន្ត្រាក់ធ្វើឲ្យរបើកដំបូលផ្ទះប្រជាពលរដ្ឋអស់១៤ខ្នង នៅស្រុកសាមគ្គីមានជ័យ

កំពង់ឆ្នាំង: នៅរសៀល ថ្ងៃព្រហស្បតិ៍ ទី៣ ខែមិថុនា ឆ្នាំ ២០២១ វេលាម៉ោង៦និង០០នាទីមានករណីគ្រោះថ្នាក់ធម្មជាតិនៅ ភូមិក្រាំងស្រម៉ និង ភូមិត្រពាំងទន្លាប់ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ដោយមានខ្យល់កន្ត្រាក់ធ្វើឲ្យរបើកដំបូលផ្ទះប្រជាពលរដ្ឋអស់ចំនួន១៤ខ្នង ខូចខាតទាំងស្រុងចំនួន០១ខ្នង ទំហំ៧ ម៉ែត្រ×៨ម៉ែ្រត និង ខ្យល់កួចធ្លាក់ពីលើជើងសរសរចំនួន០២ខ្នង ទំហំ៥ម៉ែត្រ×៦ម៉ែត្រ និងទំហំ៤ម៉ែត្រ×៥ម៉ែត្រ។
ក្នុងហេតុការណ៍ខាងលើនេះមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សនិងសត្វឡើយ៕

 

មតិយោបល់