ផ្ទះ ព័ត៌មានជាតិ ករណីគ្រោះថ្នា...

ករណីគ្រោះថ្នាក់ចរាចរណ៍! រថយន្តតូច-ធំចំនួន២គ្រឿងបុកគ្នា បណ្តាលឲ្យរងការខូចខាតទាំងសងខាង

0

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរចណ៍មួយកើតឡើង ដែលរថយន្ត២គ្រឿងបុកគ្នា បណ្តាលឲ្យរងការខូចខាតទាំងសងខាង បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ មហាវិថី ឈ្នះ ឈ្នះ ក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភព័ត៌មាន នៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេបានឃើញរថយន្តកាមរីមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2C-6676 បានធ្វើដំណើរទិសដៅពីជើងទៅត្បូង មកដល់ត្រង់ចំណុចកើតហេតុ បម្រុងបត់ឆ្វេង ស្របពេលនោះក៏មានរថយន្ត យីឌុបធុនធំមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 3E-4608 ធ្វើដំណើរស្របទិសគ្នា មកពីក្រោយបុកប៉ះ បណ្តាលឲ្យរងការខូចខាត ទាំងសងខាង ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកន្លែងកើតហេតុ បាញ់ថ្នាំដាក់អែបខាង ដើម្បីឲ្យភាគីទាំងសងខាង ដោះស្រាយគ្នាមួយជំហ៊ានសិន ៕

មតិយោបល់