(កូរ៉េ)៖ នៅថ្ងៃទី៤ ខែមិថុនា ប្រហែលម៉ោង ៧៖១០ព្រឹកពេលវេលានៅកូរ៉េ វីដេអូចម្រៀងចំណងជើងថា «Monster» របស់ក្រុម Irene & Seulgi កើនចំនួនអ្នកចូលទស្សនារហូតដល់១០០លានដង លើបណ្តាញសង្គម YouTube ត្រឹមតែរយៈពេលជាង១០ខែប៉ុណ្ណោះ។
តាមពិតទៅបទ «Monster» របស់ក្រុមចម្រៀងនារីមុខមានមន្តស្នេហ៍ខាងលើ ត្រូវបានបញ្ចេញថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ ម៉ោង១២ល្ងាច ដោយវាចំណាយពេល១០ខែ ១០ថ្ងៃ និង១៩ម៉ោង ដើម្បីសម្រេចជោគជ័យនេះ មានចំនួនអ្នកចូលទស្សនា១០០លានដងនេះ។
គួរជម្រាបថា នេះគឺជាវីដេអូ ម្រៀងទី១០ហើយ របស់ក្រុម Red Velvet ដែលកើនចំនួនចុចមើលដល់ ១០០ លាន ដងនៅលើយូធូប បន្ទាប់ពីបទ «Happiness», «Power Up», «Russian Roulette», «Dumb Dumb», «Bad Boy», «Peek-A-Boo», «Red Flavor», «Ice Cream Cake», និង «Psycho»។ Irene & Seulgi គឺជាក្រុមរងដំបូង ដែលបំបែកចេញពីក្រុម Red Velvet និងបានបង្ហាញខ្លួនជាមួយនឹងអាល់ប៊ុម «Monster» កាលពីថ្ងៃទី៦ ខែកក្កដាកន្លងទៅ៕
មតិយោបល់