ផ្ទះ ព័ត៌មានជាតិ នារីស្រស់ស្អា...

នារីស្រស់ស្អាត២នាក់ បើករថយន្តស៊េរីទំនើប ពន្លះបារ៉ាសការដ្ឋានធ្វើលូ បណ្តាលឲ្យបាក់២ផ្ទាំង ខូចខាតយ៉ាងដំណំ

0

ភ្នំពេញ: នារីស្រស់ស្អាតពីរនាក់ បើករថយន្តមួយគ្រឿង បោះពួយយ៉ាងលឿនមិនប្រយ័ត្ន ជ្រុលទៅបុកបារ៉ាសការដ្ឋានសាងសង់ដាក់លូ បណ្ដាលឲ្យរងការខូចខាត រថយន្តខ្ទេចមួយកំណាត់មុខយ៉ាងដំណំ ។

ហេតុការណ៍នេះ កើតឡើងកាលវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃសុក្រ ទី៤ ខែ មិថុនា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ៥៩២ កែងនិងផ្លូវ២១៥ សង្កាត់ បឹងកក់១ ខណ្ឌទួលគោក ។

យោងតាមប្រភពពីសន្តិសុខ ដែលកំពុងយាមការដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ គាត់ឃើញនារីស្រស់ស្អាតពីរនាក់ បើករថយន្តស៊េរីទំនើបម៉ាកសឺដែស ពណ៌ស ពាក់ផ្លាកលេខកម្ពុជា M-SAM 99 ធ្វើដំ ណើរទិសដៅពីកើតទៅលិច បោះពួយក្នុងល្បឿន ខណ:មកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកបារ៉ាសការដ្ឋានដាក់លូពេញទំហឹង បណ្ដាលឲ្យបាក់បារ៉ាស២ផ្ទាំង រថយន្តបង្កខូចខាតផ្នែកខាងមុខ យ៉ាងដំណំសំណាងល្អ មិនមានអ្នករបួស ។ ក្រោយហេតុការណ៍ នារីពីរនាក់បានចេញពីរថយន្ត ឡើងរថយន្តមួយគ្រឿងទៀត ចេញទៅបាត់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកចំណុចកើតហេតុខាងលើ ដោយមិនប៉ះពាល់សម្បត្តិរដ្ឋក៏ បានឲ្យខាងរថយន្តបង្ក សម្របសម្រួលគ្នាជាមួយសន្តិសុខ ដែលប្រចាំការដោយភាគីបង្ក ព្រមសងសំណង១៥០ដុល្លារ ដើម្បីបញ្ចប់រឿង ។ រួចស្ទូចយករថយន្តទៅជួសជុលខ្លួនឯង ៕

មតិយោបល់