ព័ត៌មានជាតិ

រថយន្តដឹកខ្សាច់ ១គ្រឿងថយប៉ះបង្គោលបាក់មួយដើម នៅខណ្ឌឫស្សីកែវ

ភ្នំពេញ: រថយន្ត ហ៊ីយ៉ានដាយដឹកខ្សាច់មួយគ្រឿងថយប៉ះបង្គោលបាក់មួយដើម ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ ចំចិញ្ចើមផ្លូវជាតិលេខ៥ ទល់មុខដេប៉ូខ្សាច់មួយកន្លែង ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

រថយន្តបង្កម៉ាក ហ៊ីយ៉ានដាយក្បាលពណ៌ស ពាក់ស្លាកលេខ ពោធិ៍សាត់ 3A 0670 បើកដោយបុរសម្នាក់។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តខាងលើ បាន រយែថយក្រោយដើម្បីបត់ស្រាប់តែជ្រុលប៉ះបង្គោលភ្លើងមួយបាក់រាបដល់ដី។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានមកដល់រាយការណ៍ទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោករាជធានីចុះពិនិត្យដល់កន្លែងកើតហេតុ៕

មតិយោបល់