បាត់ដំបងៈ ថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៣និង០០នាទី ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាមតិណែរនាំរបស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ឯក កៅ ស៊ុនកាំង អធិការនគរបាលស្រុកសំឡូត បានដឹកនាំកម្លាំងផ្នែកជំនាញនិងកម្លាំងអន្តាគមន៍ របស់អធិការដ្ឋាននគរបាលស្រុកសំឡូតសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ល្ពៅ ចុះបង្រ្កាប ការដាំដុះកញ្ឆាមួយកន្លែងស្ថិតនៅ លើដីចម្ការក្នុងភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ដែលដាំលាយឡំជាមួយនឹងដំណាំដំឡូង ។
នគរបាលបាន កាប់និងដុតបំផ្លាញ ចោលនូវកញ្ឆាចំនួន៧៣០ដើម ដែលប្រជា ពលរដ្ឋឈ្មោះ យឿន រើន ភេទ ប្រុស អាយុ ៣២ ឆ្នាំរស់នៅភូមិឃុំខាងលើជាអ្នកលួចលាក់ដាំដោយ គ្មានការអនុញ្ញាត ។
អ្នកដាំកញ្ឆាឈ្មោះ យឿន រើន ត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលស្រុកធ្វើការសាកសួរជុំវិញករណីដាំដុះកញ្ឆាដែលមានចំនួនច្រើន នេះ៕
មតិយោបល់