រតនគិរីៈ (ព័ត៌មានបឋម) សមត្ថកិច្ច បានប្រាប់ Post News ថា មានករណីបុរសម្នាក់ បើករថយន្តម៉ាក NISSAN NAVARA ពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ 2W-6900 ធ្លាក់ជ្រោះភ្នំចាងហ្វាង បណ្ដាលឲ្យរងការខូចខាតរថយន្ត ប៉ុន្តែមិនមានមនុស្សរងរបួសទេ នៅវេលាម៉ោង ២ និង១០នាទីរសៀលថ្ងៃទី៩ ខែមិនា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវជាតិលេខ ៧៨ ស្ថិតនៅភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។
មូលហេតុ៖ តៃកុងងងុយដេក។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ទីតាំងខាងលើ ពិនិត្យឃើញថា ពុំមានខូចខាតទ្រព្យសម្បត្តិសាធារណៈ ក៏ឲ្យម្ចាស់រថយន្តស្ទូចរថយន្តយកទៅជួសជុលដោយខ្លួនឯង៕



មតិយោបល់