ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូបុកគ្នា បណ្តាលឲ្យបុរសម្នាក់ស្លាប់

កោះកុង: នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៩និង ៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូបុកគ្នា បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ នៅលើផ្លូវក្រួសក្រហម ស្ថិតក្នុងភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ។

ជនរងគ្រោះឈ្មោះ ភឿន យៀត ភេទប្រុស អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ស្រែត្រាវ ឃុំថ្មស ស្រុក បូទុមសាគរ ខេត្តកោះកុង (ស្លាប់ពេលបញ្ជូនទៅដល់មណ្ឌលសុខភាពថ្មស) ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានម៉ូតូ១គ្រឿងម៉ាក វីវ៉ា ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរទិសដៅ ពីជើងទៅត្បូង មកដល់ត្រង់ចំណុចកើតហេតុ បានបុកគ្នាជាមួយរថយន្ត០១គ្រឿង មិនស្គាល់អត្តសញ្ញាណ ទិសដៅផ្ទុយ
គ្នា ក្រោយកើតហេតុ បានបើករថយន្តរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន លោកចុះធ្វើកំណត់ហេតុតាមនីតិវិធីផ្លូវច្បាប់ យកវត្ថុតាង ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំថ្មស ។ ករណីខាងលើនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរករថយន្តបង្ក ។ សាកសពជនរងគ្រោះបានប្រគល់ជូនសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់