ព័ត៌មានជាតិ

បុរសវ័យចំណាស់ម្នាក់ ដាក់ភ្លើងចង្រិតចាប់ចំតំណ បណ្តាលឲ្យឆក់ស្លាប់

កំពង់ធំៈ ថ្ងៃសៅរ៍ ១០រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ២០២១ វេលាម៉ោង២១និង០៦នាទី ស្ថិតនៅត្រង់ចំណុចភូមិនាងនយ ស្រុកស្ទោង ខេត្តកំពង់ធំ មានករណីខ្សែភ្លើងឆក់០១លើក បណ្តាលឲ្យស្លាប់មនុស្សុម្នាក់ ។

សពជនរងគ្រោះឈ្មោះ ទាង រី ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ។

មូលហេតុ៖ ជនរងគ្រោះបានដាក់ភ្លើងចង្រិតចាប់ចំតំណ បណ្តាលឲ្យឆក់ស្លាប់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យ រួចបញ្ជាក់ថា ជនរងគ្រោះខាងលើ ពិតជាស្លាប់ដោយសារ ខ្សែភ្លើងឆក់ប្រាកដមែន ទើបអនុញ្ញាតឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់