បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៥ និង០៥នាទី កម្លាំងនគរបាលផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានទទួលពាក្យបណ្តឹងពីឈ្មោះ ចេង ប៊ុនហេង ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ថាមានករណីលួចទ្រព្យសម្បត្តិមួយកើតឡើង ត្រង់ចំណុចក្រុមទី០៦ ភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានអោយដឹងថា ក្រោយពីទទួលពាក្យបណ្តឹង សមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវ និងសុំការអនុញ្ញាតឃាត់ខ្លួនពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៧ និង៤៥នាទី នគរបាលក្រុងបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់
១-ឈ្មោះ ឌី រតន: ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅស្ថិតនៅភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ២-ឈ្មោះ អៀង តារ៉ា ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៣-ឈ្មោះ ជឿន គន្ធា ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ។ ជនសង្ស័យទាំង០៣នាក់ បានឆ្លើយសារភាពថាខ្លួនពិតជាបានលួចទ្រព្យសម្បិត្តិរបស់ជនរងគ្រោះពិតប្រាកដមែន ។
ក្នុងនោះសមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន ៖
-ឈើដុំចំនួន ០២
-ឈើជ្រុងចំនួន ៥ដុំ ។
បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ខាងលើ ត្រូវបាននគរបាលជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
មតិយោបល់