កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃចន្ទ១២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសក័រាជ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១មានករណីអំពើលួច (កាត់ខ្សែភ្លើង)វេលាម៉ោង០២និង៣០នាទីចំណុចតាមផ្លូវសួនច្បារមាត់ទន្លេភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនសង្ស័យ០២នាក់៖
១–ឈ្មោះ សុះ អាកាសាក់ ភេទប្រុស អាយុ៣៤ឆ្នាំជនជាតិខ្មែរ ឥស្លាម មានទីលំនៅភូមិព្រែតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន) ។
២–ឈ្មោះ គង់ ផានិត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន) ។
វត្ថុតាងចាប់យក៖
១–ដង្កាប់កាត់ខ្សៃភ្លើង ចំនួន២(របស់ជនសង្ស័យ)។
២–ខ្សែភ្លើងចំនួន២ដុំ ។
៣–ម៉ូតូមួយគ្រឿងម៉ាក Honda c125 ស៊េរី២០១៨ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ ១GR៣៥៣៥ (របស់ជនសង្ស័យ)។
កាលពីវេលាកើតហេតុខាងលើ កម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកនាំដោយលោកវរសេនីយិ៍ត្រី ពៅ បារមីអធិការរងទទួលការងារយុត្តិធម៌ បានដឹកនាំកម្លាំងល្បាតមកដល់ចំណុចសួនច្បារមាត់ទន្លេតាខ្មៅ និងជុំវិញតារាងបាល់ទាត់ខេត្ត ក៏ស្រាប់តែប្រទះឃើញជនសង្ស័យ២នាក់ខាងលើ បាននាំគ្នាជិះម៉ូតូមកឈប់ ហើយនាំគ្នាកាត់យកខ្សែភ្លើងរបស់សាធារណ ដែលដាក់រាយតាមផ្លូវ បានចំនួន២ដុំ
ហើយកម្លាំងយើងក៏បានធ្វើការឃាត់ខ្លួន ព្រមទាំងវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋានដើម្បីចាត់ការតាមនីតិវិធីតែម្តង។
តាមការសាកសួរជនសង្ស័យទាំង២នាក់ បានឆ្លើយថា ទើបតែប្រព្រឹតលើកទី១នេះទេ ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋានដើម្បីចាត់ការតាមនីតិវិធី។
មតិយោបល់