ពាក្យចចាមអារាមបានចុះផ្សាយព្រោងព្រាតថា អ្នកគ្រប់គ្រងក្លិប Roma លោក Rudi Garcia បានទទួចថា ខ្សែការពារ Mehdi Benatia នឹងមិនមែនជាផ្នែកមួយរបស់ក្លិប នៅរដូវកាលនេះនោះទេ ។
ទើបតែរយៈពេល ១ ឆ្នាំតែប៉ុណ្ណោះ ដែល Benatia ចូលរួមលេងឲ្យ Roma បន្ទាប់ពីផ្ទេរពីក្លិប Udinese ក្នុងតម្លៃ ១៣,៥ លានផោន ជាមួយនឹងកិច្ចព្រមព្រៀងរយៈពេល ៥ ឆ្នាំ ។
ជាមួយនឹងពាក្យចចាមអារាមខាងលើ លោក Garcia បានចេញមុខបកស្រាយនៅសប្តាហ៍នេះថា “គាត់ស្ថិតនៅក្រោមកិច្ចសន្យាលេងរបស់យើង ហើយសម្រាប់ខ្ញុំគាត់ជាអ្នកលេងរបស់ Roma នៅរដូវកាលនេះ។ កីឡាករ Mehdi គឺរីករាយ និងទទួលបានការលើកចិត្ត ដោយគ្មានបញ្ហានោះទេ” ។
កីឡាករ Mehdi Benatia មានទំនាក់ទំនងយ៉ាងច្រើនជាមួយនឹង ក្លិបនៅអង់គ្លេសក្នុងនោះមាន មាន់ខ្នាយមាស Tottenham តោខៀវ Chelsea មេឃខៀវ Manchester City និង បិសាចក្រហម Manchester United ដែលចាប់អារម្មណ៍លើកីឡាករដែលកើតនៅបារាំងរូបនេះ៕
មតិយោបល់