កំពង់ស្ពឺៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មនុស្ស៣នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុករថយន្ត បើកបញ្ច្រាសទិសគ្នា នៅលើផ្លូវលេខ០៤ចន្លោះគីឡូម៉ែត្រលេខ៤៣-៤៤ស្ថិតនៅភូមិស្នោទី១ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ២៤និង១០នាទី ។
តាមរបាយការណ៍បានឲ្យដឹងថា រថយន្តម៉ាកសាំងយ៉ុងពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2AR 5978 បើកពីលិចទៅកើត ១-អ្នកបើកបរឈ្មោះ ប៉ុល វណ្ណ ភេទប្រុស អាយុ៣០ឆ្នាំរស់នៅភូមិរេទេន ឃុំឈើដាស់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង(របួសស្រាល), ២-ឈ្មោះចឹម បូណា ភេទប្រុសអាយុ២៤ឆ្នាំ រស់នៅភូមិពោធិ៍ណ្តុំ ឃុំស្វាយអន្ទរ ស្រុកព្រៃវែងខេត្តព្រៃវែង (របួសធ្ងន់) ពេលបើកមកដល់ចំណុចខាងលើបានបុករថយន្តម៉ាកកុងតឺន័រពាក់ស្លាកលេខ ភ្នំពេញ 3F 3875 សណ្តោងកន្ទុយពីខាងក្រោយពាក់ស្លាកលេខ ព្រះសីហនុ 4A 3072 បើកពីកើតទៅលិចអ្នកបើកបរ ៣-ឈ្មោះយូ រដ្ធណា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិឍផ្ចឹកជ្រុំ ឃុំពេជ្រមន្នី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (របួសស្រាល) ។
ករណីខាងលើនេះ បណ្តាលអោយគ្រោះថ្នាក់មនុស្សនិងខូចខាតសំភារះដូចខាងក្រោម ៖
មនុស្សរងរបួសចំនួន០៣នាក់ប្រុស (របួសស្រាល២នាក់និងរបួសធ្ងន់១នាក់), រីឯរថយន្តខូចខាតធ្ងន់ចំនួន០១គ្រឿង និងរថយន្តខូចខាតស្រាលចំនួន០១គ្រឿង។
វត្ថុតាងទាំងពីរ បានប្រគល់អោយការិយាល័យចរាចរណ៍ខេត្តដើម្បីដោះស្រាយតាមនីតីវិធី៕






មតិយោបល់