ព័ត៌មានជាតិ

ហានិភ័យ​ចំពោះ​ការប្រើប្រាស់​ស្រោមអនាម័យ​ផុតកំណត់​

​ប្រភេទ​នៃ​ថ្នាំ​ផ្សេងៗ​មាន​មាន​ការកំណត់​រយៈពេល​ប្រើប្រាស់​ពិតប្រាកដ និង​ធ្វើឲ្យ​មាន​ផលប៉ះពាល់​ថយចុះ​។ ចំពោះ​ស្រោមអនាម័យ​ជា​ករណី​ដូច​ទៅ​នឹង​ថ្នាំ​ដែរ​។ ចុះបើ​ការប្រើ​សោម​អនាម័យ​ផុតកំណត់​មាន​ផលប៉ះពាល់​អ្វីខ្លះ​?
​ជា​ញឹកញយ​ស្រោមអនាម័យ​ត្រូវបាន​គេ​ប្រើ​ជា​យូរ​មក​ហើយ​។ ទោះជា​យ៉ាងណា​អ្នក​ត្រូវ​មាន​ការយកចិត្តទុកដាក់​មុន​ពេល​ប្រើប្រាស់ ឬ​ក៏​ទិញ​។ បើ​យោង​ទៅតាម​អនុសាសន៍​របស់​អ្នកជំនាញ​ខាង​ការ​រួមភេទ​ប្រាប់ឲ្យដឹង​ថា​ស្រោមអនាម័យ​ដែល​ផុតកំណត់ ចាប់ផ្តើម​ប្រែ​ទៅ​ជា​ភាព​ស្ងួត ភាព​បត​បែន​ដ៏​ស្វិត​ក៏​ត្រូវបាន​ថយ​ចុះ​គួរឲ្យកត់សម្គាល់ អង្គធាតុ​រំងាប់​មេរោគ និង​ប្រេងរម្អិល​ក៏​មាន​ការបាត់បង់​ដែរ ទាំងនេះហើយ​ដែល​ធ្វើឲ្យ​ប្រសិទ្ធភាព​នៃ​ស្រោមអនាម័យ​មាន​ការថយ​ចុះ​។​

​ស្រោមអនាម័យ​អាច​ប្រើប្រាស់​យូរអង្វែង​បាន ប្រសិន​បើ​លោក​អ្នក​រក្សាទុក​នៅ​កន្លែង​ត្រជាក់ និង​ស្ងួត​។ ផ្ទុយទៅវិញ​ប្រសិនបើ​អ្នក​រក្សាទុក​កន្លែង​ដែល​ងាយ​ប៉ះពាល់​ដោយ​សី​តុ​ណ្ណ​ភាព នឹង​កន្លែង​ដែល​មាន​សំណើម​អាច​ប្រឈម​នឹង​ការខូចខាត ដោយ​មិន​អាច​ស្មាន​ទុក​មុន​បាន​។​

​ហានិភ័យ​នៃ​ការប្រើ​ស្រោមអនាម័យ​ដែល​ផុតកំណត់​
​ការ​មាន​ផ្ទៃពោះ : នេះ​ជា​ហានិភ័យ​ដែ​ល​ខ្ពស់បំផុត​។ វា​ជា​ហានិភ័យ​ដ៏​លើសលុប​បំផុត​ដោយសារ​តែ​ស្រោមអនាម័យ​មាន​គុណភាព​អន់​។ នៅលើ​ស្រោមអនាម័យ​អាច​មាន​រន្ធ​តូច​មួយ​ដែល​រហែក តែ​អ្នក​មើល​មិន​ឃើញនឹងភ្នែក​ទទេ​។ ក្នុង​ករណី​មួយ​ដោយ​គ្មាន​ស្រោមអនាម័យ បន្ទាប់​ពី​ការ​រួមភេទ​រួច​ការពន្យា​កំណើត​ក៏​គ្មាន​ប្រសិទ្ធភាព​ក្នុង​ការ​កាត់ន្ថយ​ដែរ​។​

​ជំងឺ​កាមរោគ : ការប្រើប្រាស់​ស្រោមអនាម័យ​ផុតកំណត់​អាច​បង្ក​ឲ្យមាន​ជំងឺ​កាមរោគ​។ ដោយសារ​តែ​ស្រោមអនាម័យ​មិន​អាច​ទប់ស្កាត់​នឹង​ការឆ្លង​មេរោគ​បាន ដូច្នេះ​ហើយ​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៀត​។ ក្នុងចំណោម​គ្រោះថ្នាក់​មួយ​នៃ​ស្រោមអនាម័យ​ដែល​ផុតកំណត់ ដោយសារ​តែ​វា​បាត់បង់​នូវ​ភាពបត់បែន​ដូច្នេះ​ងាយ​នឹង​រហែក ឬ​ខូច​នៅពេល​ដែល​អ្នកប្រើប្រាស់​។​

​ការ​រលាក : ថា​តើ​ស្រោមអនាម័យ​ផុតកំណត់ វា​អាច​នៅតែមាន​សុវត្ថិភាព​ជាង​នៅពេល​ដែល​អ្នក​មិន​ប្រើប្រាស់​។ ដូច្នេះ​ដើម្បី​ធនា​បាន​នូវ​ការ​រួមភេទ​ដោយ​មាន​សុវត្ថិភាព អ្នក​ត្រូវ​ពិនិត្យមើល​កញ្ចប់​នូវ​ការ​បរិច្ឆេទ ដើម្បី​ជៀសវាង​នូវ​គ្រោះថ្នាក់​ដោយ​ចៃដន្យ​។​

​គុណ​សម្បិ​ត្តិ​នៃ​ស្រោមអនាម័យ​

– ការបង្ការ​មេរោគ​អេដស៍ នៅពេល​រួមភេទ​មាន​ដៃគូ​ច្រើន ឬក៏​ដៃគូរ​របស់​អ្នក​មាន​ជំងឺ​កាមរោគ​។​
– ការពារ​ករណី​មាន​ផ្ទៃពោះ​។​
– ប្រើ​សម្រាប់​សេវាកម្ម​ខាង​រោគ​ស្ត្រី ឬ​អាថ៌កំបាំង​ផ្សេង​ទៀត​ដោយ​គ្មាន​ស្រោមដៃ​។​
– ប្រើ​ដើម្បី​ធ្វើ​ជា​ពពុះ សម្រាប់​គោលបំណង​ឃោសនា​។​
– រួម​ទាំង​សារៈសំខាន់​ផ្សេងៗ​ទៀត​៕

Female_condom_y17652

មតិយោបល់