ស្រ្តីលេងបៀរស៊ីគូរថៃចំនួន០៧នាក់ ត្រូវសមត្ថកិច្ចបង្រ្កាប ធ្វើកិច្ចសន្យាអប់រំ

ស្ទឹងត្រែងៈ ថ្ងៃចន្ទ ១២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ នៅវេលាម៉ោង ១៥និង០០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានធ្វើការបង្ក្រាបទីតាំងលេងល្បែងស៊ីសងដោយខុសច្បាប់ (លេងបៀរ) នៅចំណុចចំការដូង ភូមិស្ពានថ្ម សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដោយឃាត់ខ្លួនអ្នកលេងបៀរ (ស៊ីគូរថៃ) ចំនួន ០៧នាក់ ស្រី ដែលមានម្ចាស់ទីតាំងឈ្មោះ សៀ លេង ភេទស្រី ។

កម្លាំងជំនាញចាប់យកវត្ថុតាង រួមមាន ៖ បៀរចំនួន ០៦ហូរ នឹង កំប៉ុងដកតុង ចំនួន ០២កំប៉ុង, ២-កំរាលភួយ ០២ផ្ទាំង ។
ក្រោយធ្វើការសាកសួររួច កម្លាំងជំនាញបានធ្វើកិច្ចសន្យា ណែនាំអប់រំឲ្យបញ្ឈប់ ការលេងល្បែងស៊ីសងខុសច្បាប់ ចាប់ពីថ្ងៃធ្វើកិច្ចសន្យានេះ ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *