ព័ត៌មានជាតិ

ហ៊ីយ៉ានដាយ ដាច់ហ្វ្រាំងរេចង្កូចបុករះរថយន្ត និងម៉ូតូ២គ្រឿង បន្តបុកចូលផ្ទះពលរដ្ឋ បណ្តាលឲ្យខូចខាតយ៉ាងតំណំ

បន្ទាយមានជ័យ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា រថយន្ត ធុនធំមួយគ្រឿងម៉ាក់ហ៊ីយ៉ានដាយ ដាច់ហ្វ្រាំងរេចង្កូចបុករះរថយន្ត និងម៉ូតូ២គ្រឿង បន្តបុកចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរងការខូចខាតសម្ភារយ៉ាងតំណំ ។ ហេតុការណ៍បង្កគ្រោះថ្នាក់នេះ បានកើតឡើងនៅវេលាម៉ោង៦និង២០នាទីល្ងាចថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ នៅត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រ ១៩-២០ នៅលើផ្លូវលេខ៥៨ ស្ថិតនៅភូមិជោគជ័យ ឃុំ អូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា មុនពេលកើតមានរថយន្ដធុនធំ១គ្រឿងម៉ាក់ ហ៊ីយ៉ានដាយ ពាក់ផ្លាកលេខកំពង់ចាម 3A-9059 បើកបរដោយឈ្មោះ ឃុន ប៊ុននី ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិពោចាន់ដាំ ឃុំស្វាយសន្ធោ ស្រុកព្រៃវែង ខេត្ដព្រៃវែង ។ បើកបរក្នុងទិសគោលដៅ ពីទិសខាងជើងទៅទិសខាងត្បូង លុះមកដល់ចំណុចកើតហេតុ រថយន្ដក៏រេចង្កូតទៅបុករថយន្ដ ម៉ាកកាម៉ារីស៊េរីចាស់ផ្លាកលេខ.ត.7863 ភ.ព2 ច្រាសទិសគ្នាបើកបរដោយឈ្មោះ អូន ហ៊ុច ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខូចខាតចំហៀងខាងឆ្វេងខាងក្រោយ ហើយរថយន្ដមិនទាន់អស់ល្បឿន បានបន្តទៅបុករានដាក់ដបសាំង រួចបុកម៉ូតូម៉ាកវេវ១១០ ពណ៌ខ្មៅ ឈប់ចាក់សាំងពាក់ផ្លាកលេខកំពង់ចាម 1E-7253 មានម្ចាស់ឈ្មោះ សួន សឿង ភេទប្រុស អាយុ៦៥ឆ្នាំ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងម៉ូតូមួយគ្រឿងទៀត ម៉ាកដ្រីម125 ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1T-6649 ឈប់ទុកមុខផ្ទះ នឹងបានបន្តបុកផ្ទះពលរដ្ឋ រងខូចខាតធ្ងន់ ដែលមានម្ចាស់ឈ្មោះ ឃុន ខុម ភេទប្រុស អាយុ៤៦ឆ្នាំ នៅភូមិជោគជ័យ ឃុំអូរបីជាន់ និងផ្ទះឈ្មោះ ទេព សុខុ ម ភេទប្រុស អាយុ២៥ឆ្នាំ ខូចខាតអស់ឈើ និងស័ង្កសីបន្តិចបន្តួច តូបលក់ទូរទស្សន៍ម្ចាស់ឈ្មោះ ស៊ុម វាសនា ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ខូចខាតធ្ងន់ទាំងសម្ភារ: និងតូបកាត់សក់ម្ចាស់ឈ្មោះ គយ សេងហួ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិបាលិលេយ្យ២ ក្រុងប៉ោយប៉ែត ។ ក្រោយពីកើតហេតុម្ចាស់រថយន្តបង្ក បានចុះពីរថយន្តគេចខ្លួនបាត់ស្រមោល ។

ចំពោះវត្ថុតាងទាំងអស់ ក្រោយពីធ្វើការវាស់វែងរួច ត្រូវបានសមត្ថកិច្ចរក្សាទុក នៅអធិការនគរបាលស្រុក និងកំពុងស្រាវជ្រាវរកម្ចាស់រថយន្តបង្ក ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕

មតិយោបល់