ព័ត៌មានជាតិ

រថភ្លើងបុកជាមួយរថយន្តភ្ញាក់ផ្អើលទាំងព្រឹកនៅស្រុកព្រៃនប់

ព្រះសីហនុ: ករណីគ្រោះថ្នាក់ចរាចណ៍មួយដែលរថយន្តបុកប៉ះគ្នា និងរថភ្លើងនៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ០៩និង៣០នាទី ស្ថិតនៅក្នុងភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្លូវដែក ។

គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងបង្កដោយរថយន្ត ០១គ្រឿងម៉ាក Hinglander ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2Q-6552 ដែលមានទិសដៅពីត្បូង ទៅ ជើង បើកបរដោយឈ្មោះ ជាង នី ភេទប្រុស អាយុ ៥២ឆ្នាំ មុខរបរ កម្មករចម្ការ

លុះមកដល់ចំណុចខាងលើ រថយន្តឆ្លងផ្លូវដែកខណះមានរថភ្លើង ០១ខ្សែរ ដែលមានទិសដៅពីភ្នំពេញ ទៅ ខេត្តព្រះសីហនុ បានបុករថយន្ដតែម្ដង អ្នកបើកបរឈ្មោះនង គីមលេង ភេទប្រុស អាយុ៦១ ឆ្នាំ មានទីលំនៅបច្ចុប្បន្ន រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ខាងលើ បណ្តាលឲ្យមានមនុស្សរងរបួសមនុស្សចំនួន ០១នាក់៖
១.ឈ្មោះ ជាង នី អ្នកបើកបររថយន្ដ របួសមធ្យម ។

បច្ចុប្បន្ន ជនរងគ្រោះបានបញ្ជូនទៅព្យាបាលនៅខេត្តព្រះសីហនុ រីឯវត្ថុតាងបាន យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ៕

 

មតិយោបល់