អាល់កុលក្លែងក្លាយ ជាច្រើនត្រូវមន្ត្រីជំនាញសាខា ក.ប.ប. ខេត្តស្វាយរៀង ធ្វើការដកហូត

ស្វាយរៀងៈ យោងតាមផេករបស់អគ្គ. ការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំCCF បានឲ្យដឹងថា ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តស្វាយរៀង សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ អាល់កុល ជែលលាងដៃ និងស្រាស នៅឱសថស្ថាន និងតូបលក់ស្រាស ស្រាថ្នាំ ក្នុងទីរួមខេត្ត និងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ អាល់កុលក្លែងក្លាយ (មេតាណុល) ប្រមាណ ១៥លីត្រ។ បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូតយកអាល់កុលទាំងនេះ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់។

នៅថ្ងៃដដែល មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តស្វាយរៀង បានបន្តចុះត្រួតពិនិត្យសប្បិកម្មផលិតផលស្រាស ក្នុងក្រុងស្វាយរៀង និងបានយកគំរូសំណាក ស្រាស និងស្រាថ្នាំ ចំនួន ១២គំរូ បញ្ជូលទៅមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីធ្វើការត្រួតពិនិត្យតាមនីតិវិធី៕

 

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *