ព័ត៌មានជាតិ

បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពីបទប្រើហិង្សាវាយប្រពន្ធ និងបំផ្លាញទ្រព្យសម្បត្តិក្នុងគ្រួសារ

ពោធិ៍សាត់: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កាលពីថ្ងៃទី៩ ខែ មិថុនាឆ្នាំ ២០២១ នៅវេលាម៉ោង៦និង១០នាទីល្ងាច សមត្ថកិច្ចនគរបាលប៉ុស្តិ៍ រដ្ឋបាលផ្ទះរុង បានធ្វើការបង្ក្រាបករណីហឹង្សាវាយប្រពន្ធ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងគ្រួសារ នៅចំណុចផ្ទះជនរងគ្រោះឈ្មោះវង់ ស៊ី ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិក្រញាំ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។

លោកវរសេនីយ៍ទោ អ៊ុល ហៃ អធិការនគរបាលស្រុកតាលោសែនជ័យបានឲ្យដឹងថា ជនបង្កឈ្មោះ អុន ម៉ិ ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានប្រើអំពើហឹង្សាវាយទៅលើប្រពន្ធរបស់ខ្លួន ជាច្រើនដៃបណ្ដាលឲ្យរងរបួសស្រាល ហើយបានយកចបកាប់ទៅវាយបំផ្លាញបង់អង្គុយលេងដែលធ្វើអំពីថ្មខូចខ្ទេចខ្ទីចំនួន០១ ឈុត។

លោកអធិការបានបន្តថា ករណីហឹង្សានេះ បណ្តាលមកពីបុរសជាប្តីស្រវឹងស្រា។ សមត្ថកិច្ចយើងបានធ្វើការនាំខ្លួនជនបង្កមកកាន់អធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ ដើម្បីសួរនាំនិងធ្វើកិច្ចសន្យាអប់រំតាមសំណូមពររបស់ប្រពន្ធ៕

មតិយោបល់